adverise with khmeread 1

សំបក​ក្រូចឆ្មា​និង​ប្រេង​អូ​លីវ​អាច​បំបាត់​ឈឺសន្លាក់​យ៉ាង​មាន​ប្រសិទ្ធភាព​!

​    ​ក្រូចឆ្មា ឬ​ក្រូច​ភ្លា​គឺជា​ប្រភេទ​ផ្លែឈើ​មានគុណ​ប្រយោជន៍​ច្រើន​សម្រាប់​ព្យាបាល​អាការៈរោគ​ដ៏​អស្ចារ្យ​។ ដោយហេតុ​នេះហើយ​ទើបបានជា​ធ្វើឱ្យ​វា​ក្លាយជា​ឱសថ​ព្យាបាល​បញ្ហា​សុខភាព​ជាច្រើន​។

​    ​ក្រូចឆ្មា​រួមចំណែក​ជួយ​ពង្រឹង​ទាំង​ប្រព័ន្ធ​ភាពស៊ាំ និង​ប្រព័ន្ធ​បេះដូង ហើយ​នៅមាន​ប្រសិទ្ធភាព​ព្យាបាល​ក្រពះ និង​ថ្លើម​ទៀតផង​។

​    ​ក្រៅពីនេះ ក្រូចឆ្មា​ក៏មាន​ប្រសិទ្ធភាព​ផងដែរ​ក្នុងការ​ទប់ស្កាត់​ជំងឺ​ជាច្រើន​ដូចជា គ្រួស​ក្នុង​តម្រងនោម ជំងឺលើសឈាម ផ្តាសាយធំ ផ្តាសាយ​តូច និង​ជំងឺ​រលាក​ទងសួត​។

​    ​ក្រៅពី​ទឹក​របស់​វា សំបក​ក្រូចឆ្មា​ក៏ត្រូវ​បាន​ប្រើ​ជា​ឱសថ​ដ៏​អស្ចារ្យ​ផងដែរ​។ ជាការ​ពិត សំបក​ក្រូចឆ្មា​មាន​ថាមពល​គ្រប់គ្រាន់​ក្នុង​ការជួយ​អ្នក​បំបាត់​ការឈឺ​សន្លាក់​រ៉ាំរ៉ៃ​។

​    ​* ដើម្បី​បាន​ឱសថ​ព្យាបាល​រលាក​សន្លាក់​តាមបែប​ធម្មជាតិ អ្នក​ត្រូវមាន​គ្រឿ​ផ្សំ​ដូចខាងក្រោម​៖
​    ​- ក្រូចឆ្មា ឬ​ក្រូច​ភ្លា ២ គ្រាប់ (​សរីរាង្គ​)
​    ​- ប្រេង​អូ​លីវ (Olive អា​ចរក​ទិញ​បាន​នៅ​ផ្សារ​ទំនើប​នៅ​ស្រុក​ខ្មែរ​)
​    ​- កែវ​កញ្ចក់​មួយ​


​    ​
​    ​វិធី​ផ្សំ​៖
​    ​លាង​ក្រូច​ភ្លា ឬ​ក្រូចឆ្មា ហើយ​ចិត​យក​សំបក ឬ​មិន​អ​ញ្ជឹ​ង​ទេ​កោស​យក​កម្ទេច​សំបក​ក្រូច​ក៏បាន​។ ប្រសិនបើ​អ្នក​ពុំ​ប្រើ​ក្រូចឆ្មា​សរីរាង្គ​ទេ​អ​ញ្ជឹ​ង​អ្នក​ត្រូវ​សម្អាត​ថ្នាំ​សម្លាប់សត្វ​ល្អិត​ចេញពី​ក្រូចឆ្មា​តាមរយៈ​ការ​ត្រាំ​វា​នៅក្នុង​ទឹកខ្មេះ​ពណ៌​ស និង​ទឹក​សូលុយស្យុង ១៥ ទៅ ២០ នាទី​។ បន្ទាប់មក​ដាក់​កម្ទេច​សំបក​ក្រូចឆ្មា ឬ​ហាន់​សំបក​ឱ្យទៅជា​ល្អិតៗ ហើយ​ដាក់​ក្នុង​កែវ​កញ្ចក់ រួច​ស្រោច​ប្រេង​អូ​លីវ​ពីលើ​។ គ្រប​កែវ​កញ្ចក់​ឱ្យ​ជិត ហើយ​ទុក​វា​នៅ​កន្លែង​ងងឹត​រយៈពេល ២ សប្តាហ៍​។

​    ​បន្ទាប់ពី​រក្សាទុក​បាន​ពីរ​សប្តាហ៍​ហើយ​នោះ យក​ប្រដាប់​ត្រង​ពូត​យក​ទឹក ហើយ​យក​ទឹក​ដាក់​ក្នុង​កូន​ដប​ខ្មៅ​មួយ រួចហើយ​យកទៅ​រក្សាទុក​កន្លែង​ត្រជាក់​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ​។

​    ​* របៀប​ប្រើ​៖
​    ​ម៉ាស្សា​សន្លាក់​ដែល​ឈឺចាប់​ជាមួយ​ប្រេង​នេះ​ឱ្យបាន​ទៀងទាត់​។ ដើម្បី​ឆាប់​ជា ពេល​លាប​លើ​កន្លែង​ឈឺសន្លាក់​ហើយ ត្រូវយក "​កំ​ប្រេ​សបិត​ដំបៅ​" មក​បិត​ពីលើ​នៅពេល​ល្ងាច មុនពេល​ចូល​គេង​។ ប្រសិនបើ​អ្នក​មិន​ចង់​បិត​កំ​ប្រេ​ស​ពេលយប់​ទេ អ្នក​អាច​បិត​វា​នៅពេល​ថ្ងៃ​ហើយ​ទុក​ចោ​ប្រហែល ៣​ទៅ​៤​ម៉ោង​។

​    ​សម្គាល់​៖ មុនពេល​អ្នកសម្រេចចិត្ត​ប្រើ​វិធី​ព្យាបាល​បែប​ធម្មជាតិ​នេះ សូម​ពិគ្រោះ​យោបល់​ជាមួយ​អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​របស់​អ្នក​ជាមុនសិន​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​វ៉េ​ឱ​ហ្វ​ឡាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់