ជាដំណឹងដែលមនុស្សរង់ចាំយូរហើយ! អេប៉ុងនេះអាចរកឃើញជំងឺមហារីក ហើយវាកំពុងសាកល្បងនៅចក្រភពអង់គ្លេស

    ​គ្រាប់​អេ​ប៉ុង​ចងខ្សែ​នេះ​អាច​រកឃើញ​ជំងឺមហារីក​បំពង់​អាហារ ហើយ​គេ​ហៅ​វា​ថា Cytosponge ។ នៅពេល​លេប​វា​ចូល វា​នឹង​រលាយ​។ បន្ទាប់មក អេ​ប៉ុង​នេះ​នឹង​ពង្រីក​ខ្លួន ហើយ​ពេល​ទាញ​វា​ចេញមក វា​នឹង​ប្រមូល​កោសិកា​ចេញពី​បំពង់​អាហារ​របស់​អ្នក​។ 

​    ​កោសិកា​ទាំងនេះ​អាចយ​កមក​ធ្វើតេស្ត​រកមើល​ជំងឺមហារីក​បំពង់​អាហារ​។ 

​    ​វិធីសាស្ត្រ​នេះ​តម្រូវឱ្យ​ជ្រាតចូល​ក្នុង​ខ្លួន​មនុស្ស​តិចជាង​វិធីសាស្ត្រ​ឆ្លុះ​ពិនិត្យ​សរីរាង្គកាយ​។ 

​    ​អត្រា​នៅរស់​បាន ៥ ឆ្នាំ​សម្រាប់​អ្នក​កើត​មហារីក​នេះ គឺមាន​តែ ១៨ ភាគរយ​ប៉ុណ្ណោះ​។ នេះ​គឺ​ដោយសារតែ​ការធ្វើ​រោគវិនិច្ឆ័យ​យឺត​ពេល​។ 

​    ​អេ​ប៉ុង Cytosponge អាចជួយ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មេរោគ​មហារីក​បាន​ឆាប់​។ ប៉ុង​នេះ​បច្ចុប្បន្នកំពុង​ត្រូវបាន​ធ្វើតេស្ត​សាកល្បង​ក្នុងការ​អនុវត្ត​ផ្នែក​វេជ្ជសាស្ត្រ​នៅ​ចក្រភព​អង់គ្លេស​ចំនួន ១៥០ ករណី​។​

​    ​សង្ឃឹមថា វា​នឹង​សង្គ្រោះ​ជីវិត​មនុស្ស​បាន​! ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត