adverise with khmeread 1

អា​ថ៍កំ​បាំង​នៃ​សម្រស់​និង​ភាព​វ័យក្មេង​ដូច​យុវវ័យ​របស់​ជនជាតិ​ជប៉ុន​

​    ​អង្ករ​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ឱសថ​ធម្មជាតិ​រាប់​ជំនាន់​មកហើយ​។ អង្ករ​ក៏ត្រូវ​បាន​ប្រើ​ញឹកញាប់​ក្នុង​រូបមន្ត​ថែរក្សា​សម្រស់​របស់​ជនជាតិ​ជប៉ុន​ផងដែរ​។

​    ​អង្ករ​សម្បូរ​ទៅដោយ​វីតាមីន B ដែល​ទទួលខុសត្រូវ​សម្រាប់​ការជួសជុល និង​ការលូតលាស់​របស់​កោសិកា កាត់បន្ថយ​ភាព​ចាស់​មុន​អាយុ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការផ្គត់ផ្គង់​ឈាម​ទៅ​ស្បែក​។ រូបមន្ត​ខាងក្រោម​គឺ​ពិតជា​អស្ចារ្យ​ណាស់​សម្រាប់​សម្រស់​បែប​យុវវ័យ និង​ប្រសិទ្ធភាព​ធ្វើឱ្យ​ស្បែក​ភ្លឺរលោង​។

​    ​ត្រូវ​រៀន​អ្វីមួយ​ពី​ស្ត្រី​ជនជាតិ​ជប៉ុន និង​រៀន​ពី​របៀប​ថែទាំ​ស្បែក ប្រសិនបើ​អ្នក​ចង់បាន​ស្បែក​ស្អាត​ឥតខ្ចោះ​។

​    ​* អ្វីដែល​អ្នក​ត្រូវធ្វើ​ដើម្បី​បង្កើត​ម៉ាស​បិតមុខ​ពី​អង្ករ​៖
​    ​ដាក់​អង្ករ ២ ទៅ ៣ ស្លាបព្រា​បាយ​ក្នុង​ទឹក​ត្រជាក់ រួច​ដាំ​វា​ឱ្យចេញ​ជា​សាច់​បាយ​ទន់ៗ តែ​កុំឱ្យ​រីង​ទឹក​អស់​។ បន្ទាប់មក​ស្រិត​យក​ទឹក ហើយ​ដាក់​ទឹកដោះ​ក្តៅៗ​មួយ​ស្លាបព្រា​បាយ​ចូលក្នុង​បាយ​។ រួច​កូរ​វា​ឱ្យ​សព្វ​បន្ទាប់មកទៀត​ដាក់​ទឹកឃ្មុំ​សុទ្ធ​មួយ​ស្លាបព្រា​បាយ​ចូល​ហើយ​ច្របល់​វា​ឱ្យ​សព្វ​ដូចគ្នា​។

​    ​លាង​សម្អាត​មុខ​ឱ្យបាន​ហ្មត់ចត់ ហើយ​បន្ទាប់មក​យក​របស់​ដែល​លាយ​ចូលគ្នា​ហើយ​មក​បិត​លើ​មុខ​។ ទុកចោល​រយៈពេល ៣០ នាទី​សឹម​ដោះ​វា​ចេញ​ដោយ​ប្រយ័ត្នប្រយែង​។

​    ​ចំពោះ​ទឹកបាយ អ្នក​អាច​រក្សា​វា​ទុក​ក្នុង​ទូរ​ទឹក​កបាន​រហូតដល់​ទៅ ៤ ថ្ងៃ​ទុក​ប្រើ​សម្រាប់​លាងមុខ​ពីរដង​ក្នុង​មួយថ្ងៃ គឺ​ពេលព្រឹក និង​ពេល​ល្ងាច​។ ទឹកបាយ​មានគុណ​ប្រយោជន៍​ច្រើន​ដូចជា​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ដល់​ការ​ស្រូបយក​កាំរស្មី​អ៊ុ​ត្រា​វី​យូ​ឡេ និង​ផ្តល់​សំណើម​ដល់​ស្បែក​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់