ប៉ូលិស​ក្រុង​ក្រចេះ​បាន​ឃាត់ខ្លួន​មនុស្ស​៣​នាក់​ពាក់​ព័​ន្ធថ្នាំញៀន

    ក្រចេះ ៖ ប៉ូលិស​ក្រុង​ក្រចេះ​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ ៣​ នាក់​ពាក់​ព័​ន្ធនឹង​ករណី​គ្រឿង​ញៀន​នៅ​ក្រុង​ក្រចេះ នៅ​កន្លែង​ផ្សេងគ្នា​នៅ​ថ្ងៃ​តែមួយ​ទី​២៦ មេសា ឆ្នាំ​២០១៧​​។ 

    ប្រតិ​ប​ត្ត​ការ​នោះ បន្ទាប់ពី​ប៉ូលិស​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​សាំង សា​ផន អា​យុ​៦៦​ឆ្នាំ រស់នៅ​ភូមិ​ក្រ​ន្ទី​ង សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ រួចមក​ប៉ូលិស​ក៏បាន បន្ត​ចាប់ខ្លួនបា​ន​ជន​ប្រុស ស្រី​២​នាក់​ផ្សេងទៀត​នៅក្នុង​បន្ទប់​ផ្ទះសំណាក់​មួយកន្លែង​ក្នុង​ក្រុង​ក្រចេះ​។ 

    ប៉ូលិស​និយាយថា ជន​ប្រុស ស្រី សង្ស័យ​ពាក់​ព័​ន្ធ​នឹង​គ្រឿងញៀន​ទាំងពីរ​នាក់ មានឈ្មោះ ធឹ​ម ច​ន្ឋូ ភេទស្រី អាយុ​២២​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ រស់នៅ​ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ និង​ម្នា​ក់​ទៀ​ត​ឈ្មោះ​ ហ៊ា​ត ចាន់​ឌី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូ​មិ​ថ្ន​ល់ ឃុំ​ស្វាយ​ជ្រៈ ស្រុក​ស្នួល និង​ដកហូត​វត្ថុតាង​មួយចំនួន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលា​ការ​៕

adverise with khmeread
tiger
Loading ad ...