កម្លាំង​ប៉ូលិស​ខណ្ឌឫស្សីកែវ​បង្ក្រាប​ជនសង្ស័យ​ ២ ​នាក់​ជួញ​ថ្នាំញៀន

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌ​-​ប៉ុស្តិ៍​ឫស្សីកែវ​បាន បើក​ការស្រាវជ្រាវ​បង្ក្រាប​ជាក់ស្តែង​ករណី​ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​នៅ​ចំណុច​សួនច្បារ​សូ​គី​ម៉ិច ផ្លូវជាតិ​លេខ​០៥ ក្រុម​០៤ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឬ​ស្សី​កែវ នៅ​ថ្ងៃទី២៧ ​មេសា​ ឆ្នាំ​២០១៧ វេលា​ម៉ោង​២​ និង​២០​នាទី​ដោយ​ឃាត់​ជនសង្ស័យ​២​នាក់​។​

    ជា​លទ្ធផល​ក្នុង​កិច្ចប្រតិបត្តិការ​សមត្ថ​កិច្ច​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​រួមមាន ១-​ឈ្មោះ សុន សារ៉ាត់ ហៅ​បារាំង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេ​តុ  ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌ​ឬ​ស្សី​កែវ មុខរបរ​មិន​ពិត​ប្រា​ដក​(​ជួញដូរ​)​និង​២-​ឈ្មោះ ​វ៉ា សម្បត្តិ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ​១០៨ ផ្លូវ​បេតុង ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ មុខរបរ នៅផ្ទះ​។​

    សម្ភារៈ​ដកហូត​រួមមាន​៖ ១-​ក្រាម​ព៌​ណស​ថ្លា​ចំនួន​០១​កញ្ចប់​ថង់​ធំ​, ២-​ទូរស័ព្ទ​ម៉ាក​ T Max ​មួយគ្រឿង​ និង​៣-​ម៉ូតូ​០១​គ្រឿង​ម៉ាក ​XR  ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ​1FG-2507​។​

    ចំពោះមុខ កម្លាំង​ប៉ូលិស​ជំនាញ​របស់​ខណ្ឌ​និង​ប៉ុស្តិ៍ បាន​សាកសួរ​យក​ចម្លើយ​ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្តតាម​នីតិវិធី​៕

adverise with khmeread
tiger
Loading ad ...