វ៉ៃខ្នោះ​ចោរឆក់​កាបូប​មិនបាន​សម្រេច ​២ ​នាក់​ ក្នុងនោះមានម្នាក់ជា អ្នកប្រដាល់

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌចំការមន​បាន​ឃាត់​ចោរឆក់​កាបូប ​២ ​នាក់​ក្នុងនោះ​មាន​ម្នាក់​ជា​អ្នក​ប្រដាល់ កាលពី​ថ្ងៃទី២៦ ​មេសា​ ឆ្នាំ​២០១៧ ​វេលា​ម៉ោង ៨​យប់​នៅ​ចំណុច​ផ្លូវ៤៣០ កែង​១៩៩ ភូ​មិ​​៤ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ដោយ​ឃាត់​បាន​ជនសង្ស័យ​២​នាក់​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​២​នាក់ រួមមាន​១-​ឈ្មោះ ខេន ឌី​ណា ភេទ​ប្រុស អាយុ១៩​ឆ្នាំ ខ្មែរ ស្នាក់នៅ ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ មុខរបរ អ្នក​ប្រដាល់ (​អ្នក​បើក​ម៉ូតូ​)​ និង​២-​ឈ្មោះ ឡា សុខ​ឡេង ភេទ​ប្រុស អាយុ១៥​ឆ្នាំ ខ្មែរ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ សង្កា​ត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខរបរ កម្មករ (​អ្នក​ឆក់​)​។​ សម្ភារៈ​ដកហូត​បាន ម៉ូតូ​១​គ្រឿង​ម៉ា​កនិច ពណ៌​ស ស្លាក​លេខ ភ្នំពេញ ​1BP-7230។

    ចំណែក​ជនរងគ្រោះ​ភេទ​ស្រី​មិន​ស្គាល់ឈ្មោះ​ក្រោយ​កើតហេតុ​ជិះ​ម៉ូតូ​ទៅ​បាត់ ដោយសារតែ​ចោរឆក់​មិនបាន​សម្រេច​ទើប​មិន​ដាក់​ពាក្យបណ្តឹង​៕

adverise with khmeread
tiger
Loading ad ...