​អ្នកជំនាញ​អាមេរិក​និយាយថា ទ័ព​កូរ៉េខាងជើង​ហែ​ក្បួន​ថ្ងៃមុន កាន់​កាំភ្លើង​ក្លែងក្លាយ​ទាំងអស់ រួមទាំង​គ្រាប់​បេ​!

    ​អ្នកជំនាញ​យោធា​មួយរូប​បាន​ប្រាប់ Fox News កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ការហែក្បួន​យោធា​និង​អាវុធ​ដ៏​ធំ​របស់​កូរ៉េខាងជើង​គឺមាន​គោលបំណង​ឃោសនា​លំអៀង​ដោយហេតុថា អាវុធ​ដែល​បំពាក់​នៅលើ​ទាហាន​គឺ​ភាគច្រើន​ក្លែងក្លាយ​ទាំងអស់​។​

​    ​ប៉ុស្តិ៍​ព័ត៌មាន​នេះ បាន​សម្ភាសន៍​អតីតមន្ត្រី​ស៊ើបការណ៍​សម្ងាត់​របស់​ក​ង​ទ័ព​អាមេរិក ដែល​ត្រូវ​បានស្នើ​ឱ្យមើល​រូបភាព​កាលពី​ថ្ងៃទី ១៥ ខែមេសា​នៅ​រដ្ឋធានី​ព្យុងយ៉ាង ប្រទេស​កូរ៉េខាងជើង​។​

​    ​លោក Michael Pregent ដែលជា​អតីតមន្ត្រី​យោធា​បាន​និយាយថា គាត់​ជឿថា​អាវុធ​ជាច្រើន​ដែល​បានបង្ហាញ​ដោយ​កងទ័ព​កូរ៉េខាងជើង​អំឡុង​ការហែក្បួន​យោធា​គឺ​ក្លែងក្លាយ​ទាំងអស់​។​

​    ​លោក Pregent ដែល​ឥឡូវ​បម្រើការ​នៅ​វិទ្យាស្ថាន Hudson Institute ដែលជា​ក្រុម​ជំនាញ​ក្នុង​ការផ្ដល់​ប្រឹក្សា​លើ​បញ្ហា​សេដ្ឋកិច្ច​ឬ​នយោបាយ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​និយាយថា "​ការហែក្បួន​នោះ​ហាក់ដូចជា​ការបញ្ជូនសា​រ​ច្រើនជាង​ប្រសិទ្ធភាព​ប្រយុទ្ធ​"​។​

​    ​ការហែក្បួន​នោះ​ត្រូវបាន​ប្រារព្ធ​ឡើង​ដើម្បី​អបអរ​ខួប​លើក​ទី ១០៥ នៃ​ការបង្កើត​ប្រទេស​កូរ៉េខាងជើង​ដោយ​ស្ថាបនិក​លោក គីម​អ៊ី​ល​ស៊ុ​ង ដែលជា​ជីតា​របស់ គីម​ជុង​អ៊ុន​។​

​    ​រូបភាព​ពី​ការហែក្បួន​យោធា​បង្ហាញ​ពី​ក្រុម​កុ​ម្ម៉ុ​ង​ដូ​កូរ៉េខាងជើង​កាន់​កាំភ្លើង AK-47 ដែល​ភ្ជាប់​ជាមួយ​ឧបករណ៍​បាញ់​គ្រាប់បែក​។​

​    ​ប៉ុន្តែ​លោក Pregent បាន​និយាយថា វត្ថុ​ដែល​គេ​ឃើញ​ជាប់​ជាមួយ​កាំភ្លើង​គឺជា​បង់​មាន​រាង​រមូរ​ដែល​រចនា​ឡើង​ដើម្បី​ដាក់​គ្រាប់កាំភ្លើង​នៅក្នុង​ទម្រង់​រង្វង់​។ លោក​បាន​បន្តថា បង់​ទាំងនេះ​តែងមាន​គុណវិបត្តិ​ដោយហេតុថា​ពួកវា​តែង​ស្ទះ​។​

​    ​គាត់​ក៏​សង្ស័យថា កាំភ្លើង AK-47 ត្រូវបាន​បញ្ចូល​គ្រាប់​ពេញៗ ព្រោះ​កូរ៉េខាងជើង​ត្រូវគេ​ជឿថា មាន​កង្វះខាត​ក្នុង​ការផលិត​គ្រាប់​ដោយ​ខ្លួនឯង​។​

​    ​លោក​បាន​និយាយថា សម្ភារៈ​ជាច្រើន​ដែល​បំពាក់​លើ​កងទ័ព​ក៏​មិនសូវមាន​ចំណាត់ថ្នាក់​យោធា​ដែរ ហើយ​វ៉ែនតា​ពាក់​ដោយ​កង​កុ​ម្ម៉ុ​ង​ដូ​ពិសេស​គឺ​ធម្មតា ដែល​ជួយ​ការពារ​ភ្នែក​បាន​បន្តិចបន្តួច​ប៉ុណ្ណោះ​។​

​    ​បន្ទាប់មក​គឺ​វត្ថុ​ដែល​បំពាក់​នៅ​ចុង​គ្រាប់​បេ​។ លោក Pregent បាន​និយាយថា អាវុធ​ទាំងនោះ​គឺ​ធម្មតា​ដោយសារ​គេ​អាច​ឃើញ​ប្លា​ស្ទិ​កនៅ​ចុង​គ្រាប់​បេ​។​

​    ​លោក​បាន​បន្តថា កងទ័ព​ដទៃទៀត​ហាក់​កាន់​កាំភ្លើង​ប្រាក់​ប៉ុន្តែ​លោក​ជឿថា អាវុធ​ទាំងនោះ​ប្រហែល​បាញ់​ពណ៌​ប៉ុណ្ណោះ​។​

​    ​ទោះយ៉ាងណា​លោក​បាន​និយាយថា កងទ័ព​ដែល​បាន​ដើរ​ក្បួន​នោះ​ត្រូវបាន​ប្រគល់​អាវុធ​ក្លែងក្លាយ​ដោយសារ​លោក គីម​ជុង​អ៊ុន ខ្លាច​ពួកគេ​លួច​បាញ់​ដាក់​វេទិកា​៕

ប្រភព៖ បរទេស

adverise with khmeread
tiger
Loading ad ...