កណ្តាល ៖ មានករណីរថយន្តបុកជាមួយម៉ូតូកើតឡើងនៅវេលាម៉ោង៨កន្លះយប់ថ្ងៃទី០១កុម្ភះ២០១៦នៅចំណុចភូមិពោធិ៍តូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាលចន្លោះ បង្គោល ផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ បណ្តាលឲ្យបុរស២នាក់ស្លាប់ ។
ប៉ូលិសនិយាយថា ភាគីម៉ូតូម៉ាកសង់កូរ៉េគ្មានពណ៌ គ្មានលេខ ភ្លើងបំភ្លឺ-មួក-កញ្ចក់ បើកបរក្នុងទិសដៅ ពីជើងទៅត្បូងគឺពីឧដុង្គទៅភ្នំពេញបើកបរដោយឈ្មោះម៉ុង ប្រុស ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិពោធិ៍តូច ឃុំលំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ជាអ្នកបើកម៉ូតូ ស្លាប់នៅ កន្លែងកើតហេតុនិងអ្នករួមដំណើរឈ្មោះ សៀវ ភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅភូមិខ្លាត្រាំ ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាលស្លាប់នៅកន្លែង កើតហេតុ។
ប៉ូលិសបន្តថា នៅវេលាកើតហេតុខាងលើចំណុចភូមិពោធិ៍តូច ឃុំកំពង់ហ្លួង ស្រុកពញាឮខេត្តកណ្ដាល ចន្លោះ បង្គោល ផ្លូវជាតិលេខ៥ ភាគីម៉ូតូ បានបុកជាមួយរថយន្តម៉ាក HYUNDAIពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ3A-0300 បើកបរក្នុង ទិសដៅពីត្បូងទៅជើងភ្នំពេញទៅបាត់ដំបងហើយអ្នកបើកបរគេចខ្លួនក្រោយកើតហេតុ។
ប៉ូលិសបន្តទៀតថា ករណីខាងលើបណ្ដាលឲ្យស្លាប់បុរស២នាក់ ខូចខាតធ្ងន់ម៉ូតូ ១គ្រឿងនិងរថយន្តខូច១គ្រឿង។ចំណែកសាក សពប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី រីឯមធ្យោបាយពាក់ពន្ធ័យកមករក្សាទុកនៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕
