សាកល្បងអីតែកូរ៉េខាងជើង អាមេរិកក៏ចេះសាកល្បងដែរ! ទ័ពអាកាសអាមេរិកបាញ់សាកល្បងកាំជ្រួចឆ្លងអន្តរទ្វីបជោគជ័យកាលពីថ្ងៃពុធ

​    យោងតាមកាសែត Daily Mail ​កាំជ្រួច​ឆ្លង​អន្តរទ្វីប Minuteman III មិន​បំពាក់​ក្បាល​គ្រាប់ ត្រូវបាន​បាញ់​ចេញពី​មូលដ្ឋាន​ទ័ពអាកាស​អាមេរិក​ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ឆ្ពោះទៅ​គោលដៅ​មួយ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​។ 

​    ​កាំជ្រួច​នោះបាន​បាញ់​ចេញ​នៅ​ម៉ោង ១២:០៣ នាទី​ឆ្លង​កណ្តាល​អា​ធ្រា​ត្រ​ថ្ងៃ​ពុធ​ទី​២៦ មេសា ចេញពី​មូលដ្ឋាន​ទ័ពអាកាស​វ៉ាន់​ដេ​ន​បឺ​ក គឺ​ស្ថិតនៅ​ឆ្ងាយ​ពី​ភាគ​និរតី​ក្រុង​ឡូ​ស​អ៊ែន​ជែ​ឡេស ២១០ គីឡូម៉ែត្រ​។ 

​    ​សេចក្តីថ្លែងការណ៍​រប​ស់ទ័ព​អាកាស​និយាយថា បេសកកម្ម​នេះ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សាកល្បង​ប្រសិទ្ធភាព ការត្រៀម​លក្ខណៈ និង ភាព​សុក្រឹត​នៃ​ប្រព័ន្ធ​អាវុធ​នេះ​។ 

​    ​មេបញ្ជាការ​កងទ័ពអាកាស​ Space Wing ​ទី​៣០ លោក​វរសេនីយឯក John Moss និយាយថា ការបាញ់​កាំជ្រួច Minuteman នេះ​គឺមាន​សារសំខាន់​ណាស់​ដើម្បី​បញ្ជាក់​អំពី​ស្ថានភាព​នៃ​កងកម្លាំង​នុយក្លេអ៊ែរ​អាមេរិក និង​ដើម្បី​បង្ហាញ​អំពី​សមត្ថភាព​នុយក្លេអ៊ែរ​ជាតិ​។ 

​    ​ក្នុងការ​សាកល្បង​កាំជ្រួច Minuteman នេះ វា​ធ្វើដំណើរ​បាន​ចម្ងាយ​ជិត ៦.៥០០ គីឡូម៉ែត្រ​ឆ្ពោះទៅរក​គោលដៅ​ក្បែរ​កោះ​ថ្ម ក្វា​ចា​លៀន ក្នុង​ប្រជុំ​កោះ​ម៉ា​សាល់​។ 

​    ​លោក​ John Moss និយាយថា "​ក្រុមទី ៥ ជាថ្មី​ម្តងទៀត​បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​សហការ​ជាមួយ​ទីបញ្ជាការ​វាយលុក​ជា​សកល​របស់​កងទ័ព​អាកាស​ដើម្បី​បាញ់​កាំជ្រួច Minuteman III មួយទៀត​ឱ្យ​ជោគជ័យ​"៕  

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab