ឃាត់​ចិន​-​យួន​ ១៧​ នាក់​នៅ​ខ​ណ្ឌចំការមន

    ភ្នំពេញ ៖ ប៉ូលិសអន្តោប្រវេសន៍​ឃាត់ខ្លួន​ជនជាតិ​ចិន យួន​ចំនួន ១៧ ​នាក់​នៅ​ខណ្ឌចំការម​ន នៅវេលា​ម៉ោង៨ និង៤៥​នាទី​ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅតាម​បណ្តា​រោង​សិប្បកម្ម​ឈើ​មួយចំនួន នៅតាម​បណ្តោយ​ផ្លូវ​លេខ ១០៣ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។ 

    ការចុះ​ឃាត់ខ្លួន​ខាងលើនេះ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិ​វិធី នៃអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ សហការ​ជាមួយនឹង កម្លាំង​ប៉ូលិស​ការិយាល័យ​គ្រប់គ្រង​ជនបរទេស រាជធានី​ភ្នំពេញ ដោយមាន​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន យួន​សរុប​ចំនួន ១៧​ នាក់ នៅ​ខណ្ឌចំការមន​។​

    ប្រតិបត្តិការ​ត្រួតពិនិត្យ​ការ​ស្នាក់នៅ និង​បំពេញការងារ​ជនបរទេស របស់​កម្លាំង​នាក​យក​ដ្ឋា​ន​ស៊ើបអង្កេត និង​អនុវត្ត​នីតិ​វិធី​នៅតាម​បណ្តា​រោង​សិប្បកម្ម​ឈើ​នេះដែរ​បានធ្វើ​ឡើងទៅ​លើ ៦​ទីតាំង ដោយបាន​រកឃើញ​ជន​ជាតិ​យួន​ប្រុស ស្រី​ចំនួន ១៥ ​នាក់ (​ស្រី ២​ នាក់​) និង​បុរស​ជនជាតិ​ចិន​ចំនួន ២​ នាក់ សរុប ១៧​ នាក់​។​

    ក្នុង​នោះបាន​រកឃើញថា ជនជាតិ​យួន​ទាំង ១៥ ​នាក់ (​ស្រី ២​ នាក់​) គឺ​កំពុងតែ​លួច​ស្នាក់នៅ ​និង​បំពេញការងារ​ដោយ​គ្មាន​ឯកសារ​អ្វី​ទាំងអស់​និង​ត្រូវ​ឃាត់ខ្លួន​។​

    ចំណែក​បុរស​ជនជាតិ​ចិន​ចំនួន ២​ នាក់​ទៀត​គឺមាន​លិខិតឆ្លងដែន និង​សៀវភៅ​ការងារ​ត្រឹមត្រូវ និង​ដោះលែង​ឱ្យមាន​សេរីភាព​វិញ​។ 

    ក្រោយពី​ប្រតិបត្តិការ​ត្រួតពិនិត្យ​ការ​ស្នាក់ នៅ​និង​បំពេញការងារ របស់​កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិ​វិធី ជនជាតិ​យួន​ប្រុស ស្រី ទាំង ១៥ ​នាក់ ត្រូវបាន បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​រង់ចាំ​ធ្វើការ​បណ្តេញចេញ​ទៅវិញ​ទៅតាម​ច្បាប់​ផងដែរ​៕


 

adverise with khmeread
tiger
Loading ad ...