ខាងស្រីស្លាប់ ខាងប្រុសរបួសធ្ងន់ ដោយសារជិះ​ម៉ូតូ​គេច​ពី​ក្រុមក្មេងស្ទាវ​...

​    ភ្នំពេញ ​៖ គូរ​សង្សារ​មួយគូរ ជិះ​ម៉ូតូ​គេច​ពី​ក្រុមក្មេងស្ទាវ​ដេញ​វាយ ជ្រុល​ទៅបុក​ទ្រូងផ្លូវ ស្លាប់ម្នាក់ របួសម្នាក់ កាលពី​វេលា​ម៉ោង​២​ និង​២០​នាទី រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៧ ​នៅតាម​បណ្ដា​យ​ផ្លូវ​សហព័ន្ធរុស្ស៊ី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ជា ស្រី​និ​ច អាយុ​២១​ឆ្នាំ មុខរបរ​ជា​កម្មករ​រោងចក្រ​ស្នាក់នៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ និង​មាន​ស្រុកកំណើត​ក្នុង​ខេត្តព្រៃវែង (ស្លាប់) និងម្នាក់ទៀត នៅ​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ (​រងរបួស​ធ្ងន់​) ភ្លាមៗ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​។​

​    ប៉ូលិសបន្តថា យុវជន​ប្រុស​ស្រី​រងគ្រោះ​ពីរ​នាក់​ខាងលើ ​បាន​ជិះ​ម៉ូតូ​ម៉ាក​ឡែ​ត ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ​1FE.7479 បាន​ឌុប​គ្នា​មកពី​ដើរលេង​បំណង​ទៅផ្ទះ​វិញ ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ពី​កើ​តទៅ​លិច ដោយ​មិនដឹង​មានទំនាស់​អ្វី​ជាមួយ​ក្រុមក្មេងស្ទាវ​ទាំង​នោះទេ បានជា​ក្រុម​មាន​ក្មេងស្ទាវ​មួយក្រុម​ជិះ​ម៉ូតូ​ដេញ​វាយ ធ្វើ​ឱ្យ​ជនរងគ្រោះ​ភ័យ​ស្លន់ស្លោ​ជិះ​លឿន ជ្រុល​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឱ្យ​នារី​រងគ្រោះ​បោក​ក្បាល​ និង​បង្គោល​ភ្លើង​ស្លាប់ ចំណែក​យុវជន​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​តែម្ដង៕​

adverise with khmeread
tiger
Loading ad ...