កូរ៉េខាងជើងព្រមានវាយអាមេរិកនិងកូរ៉េខាងត្បូងឱ្យរាបដល់ដី ជាមួយគ្រាប់កាំជ្រួចនុយក្លេអ៊ែរ ៥ លានគ្រាប់ បើហ៊ានតែបង្ករឿង

​    យោងតាមវេបសាយ Daily Mail ​ប្រធាន​សម្ព័ន្ធ​យុវជន​របស់​កូរ៉េខាងជើង​និយាយថា អ្នកគាំទ្រ​ក្មេងៗ​របស់​គីម ជុងអ៊ីល បាន​ត្រៀមខ្លួន "​កម្ទេច​" អាមេរិក និង​កូរ៉េខាងត្បូង​ឱ្យ​រាប​ដល់​ដី ជាមួយ​គ្រាប់បែកនុយក្លេអ៊ែ​រ ៥ លាន​គ្រាប់​។ 

​    ​សារ​ដ៏​បង្ករឿង​ពី​គណៈកម្មាធិការ​កណ្តាល​នៃ​សម្ព័ន្ធ​យុវជន​គីម អ៊ី​ល​ស៊ុ​ង​និយម និង គីម ជុងអ៊ីល​និយម​នេះ បាន​ព្រមាន​ថា "​ផែនដី​" នឹង​ខ្ទេច ប្រសិនបើ​ខ្លួន​បើក​ការវាយប្រហារ​។​

​    ​សម្ព័ន្ធ​នេះ​សន្យា​បំផ្លាញ​អាមេរិក និង​កូរ៉េខាងត្បូង ប្រសិនបើ​ប្រទេស​ណាមួយ​បង្ហាញ​ការបង្ក​រឿង​តែ​បន្តិច​នោះ ស្របពេល​ដែល​ភាព​តានតឹង​អន្តរជាតិ​បាន​ឈានដល់​ចំណុច​សំខាន់បំផុត​។ 

​    ​ការព្រមាន​នេះ​ធ្វើឡើង​ខណៈពេលដែល​កូរ៉េខាងត្បូង​ប្រកាសថា ប្រព័ន្ធ​រ៉ុក្កែត​រយៈកម្ពស់​ខ្ពស់​នឹងត្រូវ​សង់​ឡើង​នៅលើ​ទឹកដី​ខ្លួន ដោយ​ផ្តល់ឱ្យ​សម្ព័ន្ធមិត្ត​អាមេរិក​នូវ​អាវុធ​ដ៏​ខ្លាំងក្លា​នៅ​ឧបទ្វីប​កូរ៉េ​។​

​    ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA រាយការណ៍​ថា អ្នកនាំពាក្យ​ម្នាក់​បាន​និយាយថា ក្រុមយុវជន​ទាំងនោះ​បាន​ប្រុង​ជើងការ​ប្រយុទ្ធ​ពេញលេញ​ដើម្បី​កម្ទេច​ប្រទេស​សត្រូវ​ជាមួយ​គ្រាប់បែក​នុយក្លេអ៊ែរ ៥ លាន​គ្រាប់​៕ 

adverise with khmeread
tiger
Loading ad ...