adverise with khmeread Barber cut

សំណើច​៖ ជឿថា​មាន​ព្រះ​ទេ​?

​    ​បុរស​ម្នាក់​បាន​ទៅ​ហាង​កាត់សក់​មួយ​ដើម្បី​កាត់សក់​និង​តម្រឹម​ពុកមាត់​របស់គាត់​។ ខណៈ​ជាងកាត់សក់​ចាប់ផ្តើម​កាត់សក់ អ្នក​ទាំងពីរ​ក៏​ចាប់ផ្តើម​ជក់មាត់​សន្ទនា​គ្នា​ឡើង​បែកពពុះមាត់​។ ពួកគេ​បាន​និយាយ​រឿងរ៉ាវ​និង​ប្រធានបទ​ជាច្រើន​។ ហើយ​នៅពេល​ពួកគេ​និយាយ​ដល់​ប្រធានបទ "​ព្រះ​ជា​ម្ចាស់​" ជាងកាត់សក់​បាន​និយាយថា "​ខ្ញុំ​មិន​ជឿថា​មាន​ព្រះ​ទេ​"​។

​    ​អតិថិជន​បាន​សួរថា "​ហេតុអ្វី​លោក​និយាយ​បែបនេះ​?"​។

​    ​ជាងកាត់សក់​បាន​ឆ្លើយថា "​លោក​សាក​ចេញទៅ​មើល​តាមផ្លូវ​មើល៎​អត់​ឃើញ​ព្រះ​នោះទេ​។ ប្រាប់​ខ្ញុំ​ផង ប្រសិនបើ​មាន​ព្រះ​មែន ម៉េច​ក៏​មនុស្ស​ឈឺ​ច្រើន​ម្ល៉េះ​? ម៉េច​ក៏មាន​ក្មេង​ដែល​គេបោះបង់​ចោល​ច្រើន​យ៉ាងនេះ​? ប្រសិនបើ​មាន​ព្រះ​មែន មនុស្ស​នឹង​គ្មាន​ការឈឺចាប់ និង​ទុក្ខវេទនា​នោះទេ​។ ខ្ញុំ​មិនដែល​ស្រមៃ​ចូលចិត្ត​ព្រះ​ណា​ដែល​ទុកឱ្យ​រឿង​ទាំងនេះ​កើតឡើង ដោយ​មិន​រវីរវល់​នោះទេ​"​។

​    ​អតិថិជន​នឹក​គិតក្នុងចិត្ត​មួយសន្ទុះ ប៉ុន្តែ​មិន​ឆ្លើយតប​ទេ​ខ្លាច​មាន​ជម្លោះ​។ មួយស្របក់​ក្រោយមក ជាងកាត់សក់​ក៏បាន​បញ្ចប់​ការងារ​របស់គាត់ ហើយ​អតិថិជន​ក៏បាន​ចាក​ចេញពី​ហាង​។ គ្រាន់តែ​ចាកចេញ​មិនទាន់បាន​ប៉ុន្មាន​ជំហាន​ផង អតិថិជន​បានឃើញ​បុរស​សក់វែង​រញ៉េរញ៉ៃ​មាន​ពុកមាត់​ស្រមេមស្រមាម​ម្នាក់ កំពុង​ដើរ​តាមផ្លូវ​។ បុរស​ម្នាក់​នោះ​មើលទៅ​អាក្រក់​និង​គម្លង់​ខ្លាំងណាស់​។ អតិថិជន​ក៏បាន​ត្រឡប់​ចូល​ហាង​កាត់សក់​វិញ ហើយ​និយាយ​ទៅកាន់​ជាងកាត់សក់​នោះ​ថា "​លោក​មាន​ដឹង​ទេ​? លើ​លោក​នេះ ពុំមាន​ជាងកាត់សក់​នោះទេ​"​។

​    ​ជាងកាត់សក់​បាន​សួរ​វិញ​ទាំង​ភ្ញាក់ផ្អើល​ថា "​ម៉េច​ក៏​លោក​និយាយ​បែបនេះ​? ខ្ញុំ​កំពុង​ឈរ​នៅទីនេះ ខ្ញុំ​ជាជាង​កាត់សក់​ហើយ​ទេតើ​? ហើយ​ខ្ញុំ​ទើបតែ​កាត់សក់​ឱ្យ​លោក​អំបាញ់មិញ​ទៀត​!"​។​

​     អតិថិជន​បាន​ស្រែកថា "​ទេ​! ជាងកាត់សក់​អត់​មាន​លើ​លោក​នេះ​ទេ ប្រសិនបើ​មាន​ជាងកាត់សក់​មែន ម្ល៉េះ​គ្មាន​មនុស្ស​សក់វែង​អាក្រក់ និង​ពុកមាត់​ស្រមេមស្រមាម ដូច​បុរស​នៅ​ខាងក្រៅ​ម្នាក់​នោះទេ​"​។

​    ​ជាងកាត់សក់​បានប្រកែក​វិញ​ថា "​តែ​ជាងកាត់សក់​ពិតជា​មាន​មែន​ក្នុង​លោក​នេះ​! អ្វីដែល​បានកើត​ឡើង​គឺថា មនុស្ស​មិនបាន​មករក​ខ្ញុំ​ឱ្យ​កាត់សក់​ឱ្យ​"​។

​    ​អតិថិជន​បាន​អះអាង​ទៅវិញ​ថា "​ពិតណាស់ នេះហើយ​ជា​ចំណុច​ដែល​ខ្ញុំ​ចង់​លើកឡើង​! លើ​លោក​នេះ​ព្រះ​ក៏មាន​ដូចគ្នា​។ អ្វីដែល​បានកើត​ឡើង​គឺថា មនុស្ស​មិនបាន​ទៅរក​ព្រះ ទើបបានជា​មិនឃើញ​ព្រះ​!"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់