​ការប្រណាំង​ប្រជែង​សព្វាវុធ​សតវត្សរ៍​ទី​២១! រុស្ស៊ី​មាន​គម្រោង​ផលិត​នាវា​ផ្ទុក​យន្តហោះ​ធំជាងគេ​លើ​លោក តម្លៃ​ជិត ១៨ ពាន់​លាន​ដុល្លារ​អាមេរិក​

​    ​ប្រទេស​រុស្ស៊ី​តាម​ដឹង​មាន​គម្រោង​ផលិត​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ធំជាងគេ​នៅលើ​ពិភពលោក​ក្នុង​គោលបំណង​ជំរុញ​ការការពារ​ជាតិ​របស់​ពួកគេ​និង​ដើម្បី​ប្រកួតប្រជែង​ជាមួយ​នាវា​ថ្នាក់ Nimitz របស់​អាមេរិក​។​

​    ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានឱ្យដឹងថា នាវា Shtorm នឹង​អាច​ដឹក​យន្តហោះ​ចម្បាំង​រហូតដល់ ៩០ គ្រឿង​ហើយ​អាចមាន​តម្លៃ​ដល់​ទៅ ១៧,៥ ពាន់​លាន​ដុល្លារ​អាមេរិក​។​

​    ​ដោយ​ត្រូវគេ​ស្គាល់​ថា "Project 23E000E" នាវា​នេះ​អាចដាក់​ឱ្យប្រើ​ប្រាស់​ត្រឹម​ឆ្នាំ ២០៣០​។ ទោះយ៉ាងណា មិន​ថា​នាវា​នេះ​នឹង​ក្លាយជា​នាវា​ធំជាងគេ​នៅលើ​ពិភពលោក​ដូច​ការអះអាង​របស់​រុស្ស៊ី​យ៉ាងណាទេ គេ​ឃើញ​មាន​ការមិនយល់ស្រប​ចំពោះ​ការលើកឡើង​នេះ​។​

​    ​លក្ខណៈពិសេស​របស់​នា​វា​នេះ​ហាក់​ស្រដៀង​នាវា​ថ្នាក់ Nimitz របស់​អាមេរិក ហើយ​អ្នកជំនាញ​ម្នាក់​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​ថា នាវា​នេះ​នឹង​ឌី​ហ្សា​ញ​ផ្អែកលើ​គំរូ​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​ឈ្មោះ USS Gerald R Ford​។​

​    ​យោងតាម​គំរូ​នាវា ទីធ្លា​លើ​នាវា​នឹងមាន​ទំហំ​ស្មើ​តារាង​បាល់ទាត់​ចំនួន​បី ហើយ​អាច​ផ្ទុក​ក្រុម​នាវិក​បាន ៤.០០០ នាក់​។​

​    ​បច្ចុប្បន្ន ប្រទេស​រុស្ស៊ី​ពឹង​ផ្អែកលើ​នាវា Admiral Kuznetsov ដែល​បានដាក់​ឱ្យប្រើ​ប្រាស់​ក្នុង​ឆ្នាំ ១៩៨៥​។ ទោះយ៉ាងណា លក្ខណៈពិសេស​របស់​វា​នៅ​ចាញ់​នាវា Shtorm ឆ្ងាយ​ណាស់​។​

​    ​នាវា​ដឹក​យន្តហោះ​ចម្បាំង​បច្ចុប្បន្ន​របស់​រុស្ស៊ី​ដឹក​បាន​យន្តហោះ​ត្រឹមតែ ៣០ គ្រឿង​ប៉ុណ្ណោះ​ហើយ​ដើរ​ដោយ​ម៉ាស៊ីនកម្ដៅ ប៉ុន្តែ​នាវា​ថ្មី​នេះ​នឹង​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ដូច​របស់​អាមេរិក​៕

ប្រភព៖ បរទេស

adverise with khmeread