កម្លាំង​អាវុធហត្ថ​រាជធានី​ក្របួច​ពួក​ជួញ​ថ្នាំញៀន​ ៦​ នាក់

    ភ្នំពេញ ៖ កម្លាំង​ល្បាត​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌដូនពេញ បាន​បង្ក្រាប​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៦​ នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន រួម​នឹង​ដកហូត​បាន​ថ្នាំញៀន​ចំនួន ០៦ ​កញ្ចប់ ​(​ប្រភេទ​ម៉ា​ទឹកកក​)​ នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៧ វេលា​ម៉ោង​៣​ និង​១៥​នាទី​រសៀល។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ទាំង​០៦ នាក់​មាន៖ ១.ឈ្មោះ ហេង សុ​ភ័​ណ្ឌ ហៅ​តាំង ភេទប្រុស អាយុ១៩​ឆ្នាំ, ២.ឈ្មោះ ស៊ឹម វាសនា ហៅ​ស្នា ភេទ​ប្រុស អាយុ៣២​ឆ្នាំ, ៣.ឈ្មោះ យ៉ង ចាន់​រ៉ា​បុត្រ ហៅ​បុត្រ ភេទ​ប្រុស អាយុ២៦​ឆ្នាំ​, ៤.ឈ្មោះ ណូ ស៊ី​នៀត ភេទ​ប្រុស អាយុ៣៥​ឆ្នាំ, ៥. ឈ្មោះ ផាន ស៊ា​ង​ហេង ហៅ​វ៉ា ភេទ​ប្រុស អាយុ៣៩​ឆ្នាំ, ៦.ឈ្មោះ ទេស រ៉ូ​ប៊ី ភេទ​ប្រុស អាយុ២៨​ឆ្នាំ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ផ្លូវ​រថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។ 

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើនេះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​សួរចម្លើយ​ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​តាម​និតិ​វិធី​ច្បាប់៕

adverise with khmeread
tiger
Loading ad ...