ឡាន​បើក​បុក​ម៉ូតូ​លើ​ស្ពាន​ព្រែក​តា​ម៉ាក់​ស្លាប់​ម្នាក់​ហើយ​ឡាន​បើក​រត់​បាត់​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រ​វា​ងេ​ថយ​ន្ត និង​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​ម្នាក់​ខូចខាត​ម៉ូតូ​០១​គ្រឿង​កើតឡើង​នៅ​ថ្ងៃទី​២៦ មេសា ២០១៧ ​វេលា​ម៉ោង​១០​ និង​៤៥​នាទី​លើផ្លូវ​ជាតិ​លេខ​៨ ​ចំណុច​លើ​ស្ពាន​ព្រែ​កតា​ម៉ាក់ ស្ថិត​ក្នុងភូមិកោះ​រការ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​។ 

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កដោយ​រថយន្ត​០១​គ្រឿង​មិន​ស្គាល់​ម៉ាក ​(​រត់​បាត់​) ​ធ្វើដំណើរ​ពី លិចទៅ​កើត។​

    លុះ​មកដល់​ចំណុចកើតហេតុ​បានមក​បុក​ម៉ូតូ​០១​គ្រឿង​ម៉ាក​C100​កូរ៉េ ពណ៌​ក្រហម​គ្មាន ស្លាកលេខ បើកបរ​ដោយ​ឈ្មោះ ដុំ ធី ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំកា​ស្វាយ​ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ដែល​ធ្វើដំណើរ​ពី កើ​តទៅ​លិច​បណ្ដាល​ឱ្យ​ស្លាប់​ឈ្មោះ ​ដុំ ធី នៅ​កន្លែងកើតហេតុ។ ​ចំពោះ​រថយន្ត បាន​បើក​រត់គេច​បាត់៕

adverise with khmeread
tiger
Loading ad ...