កឹ​ប​កេង​លុយ​ក្រុមហ៊ុន​ជិត​ ៤​ លាន​រៀល​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

    កណ្តាល ៖ ប៉ូលិស​ស្រុក​មុខកំពូល​បាន​ឃាត់​បុរស​ម្នាក់​ក្នុងករណី​រំលោភ​លើ​ទំនុកចិត្ត​កាលពី​ថ្ងៃទី​២៦​ មេសា ​២០១៧ វេលា​ម៉ោង​៣​រសៀល​នៅ​ចំណុច​កា​រាស់​សាំង​សេង​រស្មី​ភូមិ​លើ ​ឃុំ​ព្រែក​អ​ញ្ចាញ  ស្រុក​មុខកំពូល ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​សេង រស្មី​ ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ ​នៅ​ភូមិ ក្រោម​ឃុំ​ព្រែ​ក​អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល មុខរបរ ​លក់​ប្រេង​+​ហ្គាស​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ​ម៉ាន តេ​ម ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ​ នៅ​ភូមិ​ស្វាយ​ ឃុំ​ស្វាយ​ពោធិ៍​ ស្រុ​ក​ស្រី​សន្ធរ ​ខេត្តកំពង់ចាម ​មុខរបរ កម្មករ​លក់​ប្រេង​+​ហ្គាស ​(​ឃាត់ខ្លួន​)​។        

    ប៉ូលិស​បន្តថា នៅ​ឆ្នាំ​២០១៥ ​ជនសង្ស័យ​ធ្លាប់បាន​ធ្វើការ​នៅ​កា​រាស់​សាំង​ខាងលើ​ម្ដង​ហើយ​ក៏​ឈប់​ធ្វើការ​ទៅផ្ទះ​វិញ​។​ លុះដល់​ថ្ងៃទី​០១​ មករា​ ២០១៧​ ជនសង្ស័យ​មកសុំ​ជន​រង​​គ្រោះ​ចូលធ្វើការ​វិញ ជ​នង​គ្រោះ​ព្រម​ទទួល​ឱ្យ​ចូលធ្វើការ​ដោយ​ឱ្យ​ជនសង្ស័យ​ទទួល​ការងារ​ជា​អ្នក​គិតលុយ​ និង​គ្រប់គ្រង​លុយ​លក់​ប្រេងសាំង​ប្រចាំថ្ងៃ​។ 

    ចាប់ពីពេលនោះ​មក​ជន​សង្ស័យ​តែងតែ​យកលុយ​របស់​ជនរងគ្រោះ​រហូតមក​ដល់​ថ្ងៃទី​២៦​ មេ​សា ​២០១៧​ វេលា​ម៉ោង​៣​រសៀល​ជនសង្ស័យ​បាន​លក់​ហ្គាស​របស់​ជនរងគ្រោះ​ចំនួន​០២​ ធុង​បាន​លុយ​ចំនួន​ ៨៦.៨០០​ រៀល​មិន​យកមក​ទូទាត់​ឱ្យ​ជន​រង​គ្រោះ​ទេ។​

    ទើប​នៅ​ម៉ោង​៩​យប់​ជនរងគ្រោះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនមក​អធិការដ្ឋាន​ស្រុក​មុខ​កំពូល​តែម្ដង​។ ​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ចាប់ពី​ថ្ងៃទី​០១ ​មករា ២០១៧ រហូតដល់​ថ្ងៃទី​២៥​ មេសា ​២០១៧​ ខ្លួន​បាន​បន្លំ​យកលុយ​ជន​រង​គ្រោះតាមរយៈ កែ​វិ​ក័យ​ប​ត្រ​គិតលុយ​សរុប​ទាំងអស់​ចំនួន​ ៣.៨៧៥.២០០ ​រៀល​។​

    ក្នុងករណីនេះ​ផ្នែក​ជំនាញ​ស្រុក​សហការ​ជាមួយ​ប៉ុស្តិ៍​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread
tiger
Loading ad ...