adverise with khmeread 1

រថយន្តបុក​ម៉ូតូ​ស្លាប់​បុរស​ម្នាក់​នៅលើ​ស្ពាន​ព្រែ​កតា​ម៉ាក់​

    កណ្តាល ៖ រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក​បាន​បើក​បុក​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​បុរស​២​នាក់​មិនទាន់​ស្គាល់​អត្តសញ្ញាណ ហើយ​រថយន្ត​បាន​បើក​គេច​បាត់​។​

   គ្រោះថ្នាក់​ខាងលើនេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​យប់ ថ្ងៃទី​០១​កុ​ម្ភះ​ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​លើ​ស្ពាន​ព្រែក​តា​ម៉ាក់ ភូមិ​ព្រែ​កតា​មាក់ ឃុំ​ព្រែ​កតា​មាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល លើ​ស្ពាន​មិត្តភាព​កម្ពុជា​និង​ចិន​។​

    ប្រភព​ជំហាន​ដំបូង​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​រវាង រថយន្ត​មិន​ស្គាល់​ម៉ាក បើក​រត់​គេចខ្លួនបាត់ បុក​ម៉ូតូ​Smash Revo ពណ៌​ខ្មៅ (​អត់​ស្លាក​លេខ​) បណ្ដាល​ឲ្យ​បុរស​២​នាក់ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​តែម្តង​។​

   ក្រោយ​កើតហេតុ​កម្លាំង​ប៉ូលិស​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​សព​ដើម្បី​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់