ធ្លាប់​បម្រើ​ការងារ​នៅ​ហាង​ហើយ​សុំ​ឈប់​....​ស្គាល់​កន្លែង​ដាក់​លុយ​លួច​ម៉ត់

    កណ្តាល ៖ ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល​បាន​ឃាត់​បុរស​ម្នាក់​ក្នុងករណី​អំពើ​លួច​នា​ថ្ងៃទី​២៧​ មេសា ២​០១៧ វេលា​ម៉ោង​០១ ​និង​៣០​នាទី​ចំណុច​ភូមិ​កំពង់ចំលង​ ឃុំ​កំពង់ចំលង​​ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ អ៊ុក សា​ខឿន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន​ទីលំនៅ​ភូមិ​ឃុំ​កើ​ត​ហេតុ​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ម៉ៅ ឆ្តោ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​ធ្វើ​ផ្ទះ ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​។​ សម្ភារៈ​បាត់បង់៖ ១-​ប្រាក់រៀល ១​ លាន រៀល​, ២-​ប្រាក់​ដុល្លារ ៣៥០$, ៣-​ខ្សែក​ផ្លាក​ទីន​ទម្ងន់ ០៣ ​ជី​០១​ខ្សែ​, ៤-​កងដៃ​ផ្លាក​ទីន​ទម្ងន់​០៥​ជី ០២​កង​, ៥-​ចិ​ញ្ជៀ​ន​ផ្លាក​ទីន​ដាំ​ត្បូង ០១​វង់​ និង​៦-​ទូរស័ព្ទ​ម៉ាក​ iPhone6 ០២​គ្រឿង​។​

    ប៉ូលិស​បន្តថា កន្លងមក​ជនសង្ស័យ​ធ្លាប់​ធ្វើការ នៅ​ហាង​លក់​បាយ​របស់​ជនរងគ្រោះ ក្រោយមក ក៏​ឈប់​ធ្វើការ​ទៅ។ ​លុះ​នៅ​ថ្ងៃទី​២៦​ មេសា​ ២០១៧ វេលា​ម៉ោង ៩ ​យប់​ជនរងគ្រោះ បាន​ចូលដេក​ជាមួយ​ប្រពន្ធ​កូន​លើ​គ្រែ​ក្នុង​ហាង​លក់​បាយ ដោយ​យក​កាបូបស្ពាយ​ដែល​ដាក់​ប្រាក់ និង​គ្រឿងអលង្ការ​ទៅ​ដាក់​នៅលើ​ក្បាល​ដំណេក ហើយមាន​បងប្អូន និង​អ្នករត់​តុ ក៏​ដេក​នៅក្នុង​ហាង​នោះដែរ។​

    រហូតដល់​ម៉ោង​០១ និង៣០​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៧​ មេសា​ ២០១៧ ជនសង្ស័យ​បាន​ផ្លោះ​របង​ថ្ម កម្ពស់​០២ ម៉ែត្រ​ចំហៀង​ខាងលិច ចូលទៅ​លួច​កាបូប​ដាក់​ប្រាក់ ហើយ​ដើរមក​ជាន់​លើ​គ្រែ របស់​ឈ្មោះ ម៉េង ដា​នី ដែល​ដេក​នៅជាប់​របង​ថ្ម​ចំហៀង​ខាងលិច ផ្លោះ​ចេញ​។​

    ពេលនោះ​ឈ្មោះ ម៉េង ដា​នី ក៏​ភ្ញាក់​ហើយ​ឃើញ​ឈ្មោះ ម៉ៅ ឆ្តោ អង្គុយ​លើ​របង​ថ្ម​ហើយ​ងាក​មុខមក​មើល​ឈ្មោះ ម៉េង ដា​នី វិញ។​ ពេលនោះ​ឈ្មោះ ម៉េង ដា​នី បាន​ដើរទៅ​ប្រាប់​ម្ចាស់​ហាង​ថា​មិ​ញ​ខ្ញុំ​ឃើញ ឈ្មោះ ម៉ៅ ឆ្តោ ផ្លោះ​របង​ថ្ម​ចេញ​ក្រៅ ជនរងគ្រោះ ក៏​ក្រោក​ឡើង​រកមើល​កាបូប​លុយ​មិនឃើញ និង​ដើររក​ជនសង្ស័យ តែ​រក​មិនឃើញ​។​

    លុះដល់​ម៉ោង​០៨​ព្រឹក​ថ្ងៃ​ដដែល ជនរងគ្រោះ​បានមក​ដាក់ ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​កំពង់ចំលង កម្លាំង​ប៉ុស្តិ៍​បាន​ឃាត់ខ្លួន​ជនសង្ស័យ បញ្ជូនមក​អធិការដ្ឋាន​ស្រុក ដើម្បី​បន្ត​ចាត់ការ​តាម​នី​តី​វិធី​៕


 

adverise with khmeread
tiger
Loading ad ...