នាវារបស់កងទ័ពជើងទឹករុស្ស៊ីលិចចូលសមុទ្រខ្មៅ បន្ទាប់ពីបុកគ្នាជាមួយនាវាដឹកគោក្របី ដោតទង់ជាតិតូហ្គោ

    ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បានឱ្យដឹងថា នាវា​មាន​អាជ្ញាប័ណ្ណ​ពី​កង​នាវា​សមុទ្រ​ខ្មៅ​របស់​កងទ័ពជើងទឹក​រុស្ស៊ី​បាន​លិច​បន្ទាប់ពី​បុក​ជាមួយ​នាវា​ផ្សេងទៀត​នៅ​សមុទ្រ​តួ​ក​គី​ឬ​សមុទ្រ​ខ្មៅ​។​

​    ​វេ​ប​សាយ RT បាន​និយាយថា ក្រុម​នាវិក​ចំនួន ៧៨ នាក់​នៅលើ​នាវា Liman ទម្ងន់ ១.៥៦០ តោន​ត្រូវបាន​ជួយសង្គ្រោះ ។ នេះ​បើ​យោងតាម​ការដកស្រង់​សម្តី​ចេញពី​ឆ្មាំ​សមុទ្រ​តួ​ក​គី​និង​អាជ្ញាធរ​រុស្ស៊ី​។​

​    ​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី​ខាងលើ​បាន​និយាយទៀតថា សមាជិក​ក្រុម​នាវិក​រុស្ស៊ី​កំពុង​ផ្ទេរ​ពី​ទូក​ឆ្មាំ​សមុទ្រ​តួ​ក​គី​ទៅកាន់​នាវា​របស់​រុស្ស៊ី​។​

​    ​ទីភ្នាក់ងារសារព័ត៌មាន Tass របស់​រុស្ស៊ី​បាន​និយាយថា នាវា Liman ទាំងមូល​ត្រូវបាន​លិច​ធ្លាយ​នៅក្នុង​ការ​ប៉ះ​ទ​ង្កិ​ច​នៅក្បែរ​ច្រក​សមុទ្រ Bosphorus ជាមួយ​នាវា​ដឹក​សត្វ​ចិញ្ចឹម​ដាក់​ទង់ជាតិ​តូ​ហ្គោ​។ នាវា​នោះ​មិនបាន​រង​ការខូចខាត​ហើយ​មិន​ត្រូវការ​ជំនួយ​អ្វី​ឡើយ​៕

ប្រភព៖CNN

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...