យានអវកាសរបស់មនុស្សលោកបានទៅដល់ភពសៅរ៍ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រអវកាសរបស់អង្គការណាសា

    ​យានអវកាស Cassini របស់​អង្គការ​ណា​សាបាន​ប្រតិបត្តិការ​ក្នុង​ការហោះ​កាត់​ចន្លោះ​ដែលមាន​ចម្ងាយ ២.៤១៤ គីឡូម៉ែត្រ​រវាង​ភព​សៅរ៍​និង​កង​រង្វង់​របស់​វា​បាន​យ៉ាង​ជោគជ័យ ដែល​នេះ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​យានអវកាស​ផលិត​ដោយ​មនុ​ស្សបាន​ឆ្លងកាត់​រង្វង់​ទឹកកក​ដែល​ហ៊ុំព័ទ្ធ​ភព​ឧស្ម័ន​ដ៏​ធំ​មួយ​នេះ​។​

​    ​ក្រុម​អ្នកបញ្ជា ដែល​បាន​ដំណើរការ​អង់​តែ​ន Deep Space Network នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា បានបញ្ជាក់​អំពី​ទិន្នន័យ​ទទួលបាន​អំឡុង​ការធ្វើដំណើរ​របស់​យាន​ខាងលើ ត្រូវបាន​ទទួល​ពី​យាន​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​     លោក Jim Green នាយក​ផ្នែក​វិទ្យាសាស្ត្រ​ភព​នៅ​អង្គការ​ណា​សាបាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​យ៉ាង​ដូច្នេះ​ថា "​ក្នុងការ​ធ្វើដំណើរ​ដ៏​ធំធេង​បំផុត យាន Cassini របស់​អង្គការ​ណា​សាបាន​ធ្វើ​រឿង​ដែល​មិន​ធ្លាប់​ត្រូវបានធ្វើ​ពីមុនមក​ម្ដងទៀត​ហើយ ដោយ​វា​បានបង្ហាញ​យើង​នូវ​អច្ឆរិយៈ​ថ្មី​និង​បង្ហាញ​ពី​ការចង់​ដឹង​របស់​យើង​អាច​នាំ​យើង​ទៅដល់​ត្រឹមណា​ប្រសិនបើ​យើង​ហ៊ាន​"​។​

​    ​ដោយ​ហោះចូល​រង្វង់​កាលី​ព្រឹក​ថ្ងៃ​ចន្ទ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ប្រុងប្រយ័ត្ន​ក្នុងការ​ការពារ​យាន​ពី​ការ​ប៉ះ​ទ​ង្កិ​ច​ណាមួយ​ជាមួយ​ភាគល្អិត​តូច​ដោយ​ប្រើប្រាស់​អង់​តែ​ន​រាង​ចាន​ជា​ខែល​ការពារ​។​

​    ​អ៊ីចឹង​បានន័យថា ក្រុម​អ្នកវិទ្យាសាស្ត្រ​បង្វែរ​អង់​តែ​ន​ចេញពី​ទិសដៅ​ផែនដី​ដែល​បាន​បង្ក​ការបាត់​សញ្ញា​បណ្ដោះអាសន្ន​ជាមួយ​យាន​គ្មាន​មនុស្ស​បើក​នេះ​៕

ប្រភព៖CNN

adverise with khmeread

អ្នកនឹងចូលចិត្ត