adverise with khmeread 1

រថយន្ត​បើក​ជ្រុល​ចង្កូត​ទៅបុក​ចូលក្នុង​តូប​លក់ដូរ​ស្លាប់​ស្ត្រី​ម្នាក់​

    កោះកុង ៖ រថយន្ត​នីសា​ន់​ចង្កូត​ស្តាំ​មួយគ្រឿង​ពាក់​ស្លាក​លេខ​ព្រះសីហនុ​2A-2784​បាន​បើកបរ​លើផ្លូវ​ជាតិ​លេខ​៤ បាន​ជ្រុល​ចង្កូត​ទៅបុក​ចូលក្នុង​តូប​លក់ដូរ​ក្បែរផ្លូវ​របស់​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​។​

     គ្រោះ​ង្នា​ក់​ខាងលើនេះ​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤១-១៤២​ក្នុងភូមិ​អូរជ្រៅ ឃំ​ុ​បឹង​ព្រាវ ស្រុក​ស្រែអំបិល​ខេត្តកោះកុង ទល់មុខ​គ្នា​ស្រុក​កំពង់​សិលា​ខេត្ត​ព្រះសីហនុ​កាលពី​វេលា​ម៉ោង​ជិត​៧​យប់​ថ្ងៃ​១​កុ​ម្ភះ​ឆ្នាំ​២០១៦​។​

     បើតាម​មន្ត្រី​អាវុធហត្ថ​បុ​៉​ស្តិ៍​សន្តិសុខ​402​ផ្លូវជាតិ​លេខ​៤​ដែល​កំពុង​សហការ​ជាមួយ​ប៉ូលិស​ស្រុកស្រែ​អំបិល​នៅ​ការពារ​កន្លែងកើតហេតុ​បានដាក់​ការ​សន្និដ្ឋានថា គ្រោះថ្នាក់​នេះ​ទំនងជា​កើតឡើង​ដោយសារ​អ្នកបើកបរ​ងងុយដេក ហើយ​ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​នៅសល់តែ​បុរស​ជា​ព្រូ​រថយន្ត​ម្នាក់​ឈ្មោះ​នៅ ចិន្តា អាយុ​២០​ឆ្នាំ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​។​

    មន្ត្រី​ដដែល​បន្តថា ស្ត្រី​ម្នាក់​ឈ្មោះ​ងី​ន ស្រី​នាង​អាយុ​២៥​ឆ្នាំ​ជា​ម្ចាស់​តូប​លក់ដូរ​ស្លាប់​នៅនឹងកន្លែង​។​ការងារ​នេះ​ត្រូវបាន​កម្លាំង​ប៉ូលិស​ស្រុកស្រែ​អំបិល​ចាត់ការ​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់