ភ្លើង​ឆេះ​ផ្ទះ​ពលរដ្ឋ​ ស្លាប់​មនុស្ស​ ២​ នាក់​នៅ​ខណ្ឌដង្កោ​ទាំង​អធ្រាត្រ

    ភ្នំពេញ ៖ មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​នៅ​ថ្ងៃទី​២៨ ​ខែមេសា ឆ្នាំ​២០១៧ វេលា​ម៉ោង២ ​និង ១៥ នាទី រំលងអធ្រាត្រ​នៅផ្ទះ​គ្មាន​លេខ​សំណង់​មិន​រៀបរយ ផ្លូវលំ នៅ​ភូមិ​ជើង​ឯង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ បណ្តាលឱ្យ​មនុស្ស​២​នាក់​ស្លាប់​ក្នុង​ភ្នក់ភ្លើង។​

    ប៉ូលិស​និយាយថា ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង ដែល​ឆេះ​ទំហំ​៤​គុណ ​និង​៦​ម៉ែត្រ​សង់​ពី​ថ្ម​ក្រោម​លើ​ឈើ​ប្រក់​ស័ង្កសី មាន​ម្ចាស់ផ្ទះ​ឈ្មោះ ស្រិ​ញ ឈន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ និង​ប្រពន្ធ ឈ្មោះ យ៉ែម រ៉េត អាយុ​៤២​ឆ្នាំ។ ​គ្រោះ​អគ្គិភ័យ​នេះ​បាន បណ្តាលឱ្យ​ស្លាប់​មនុស្ស​០២​នាក់ គឺ ១-​ឈ្មោះ យ៉ែម រម​ន្នី ភេទ​ស្រី អាយុ១៨​ឆ្នាំ និង​ទី​២ ឈ្មោះ យ៉ែម វណ្ណៈ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ត្រូវជា​កូន​ម្ចាស់ផ្ទះ​។​

    ចំពោះ​មូលហេតុ​សមត្ថកិច្ច​បាន​បញ្ជាក់ថា មក​ពី​ឆ្លង​ចរន្តអគ្គិសនី​។ ​ប្រតិបត្តិការ នេះ​រថ​យ​ន្ត​ពន្លត់​អគ្គិភ័យ​៣​គ្រឿង​ចេញ​ធ្វើ​អន្តរាគមន៍ ហើយ​ប្រើ​ទឹក​បាញ់​អស់​មួយ​រថយន្ត​ហើយ​បញ្ចប់​នៅ​ម៉ោង​ប្រមាណ​៣​ថ្ងៃ​ដដែល​៕

adverise with khmeread
tiger
Loading ad ...