ចូរប្រយ័ត្ន! ស្រី​យួន​ម្នាក់​លួ​ចយក​ក្មេងស្រី​អាយុ​ ៣ ​ឆ្នាំទៅ​លក់បាន...

    ភ្នំពេញ ៖ ស្ត្រី​យួន​ម្នាក់​ត្រូវ​ប៉ូលិស​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន​បន្ទាប់ពី យក​ក្មេងស្រី​អាយុ​៣​ឆ្នាំទៅ​លក់​កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៧ វេលា​ម៉ោង​៩​នៅ​ចំណុច​ក្រុមទី​៥ ភូមិ​លូ សង្កាត់ ស្វាយប៉ាក មាន​ករណី​លួច​យក​កូនក្មេង។

    ប៉ូលិស​និយាយ ជនសង្ស័យ ឈ្មោះ ង្វៀង ធី​ហឿង ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ យួន​មាន​ទីលំនៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ ១ ខណ្ឌ​ច្បារអំពៅ មុខរបរ​លក់​ខោអាវ។ ចំណែក​ក្មេងរងគ្រោះ​ឈ្មោះ ​គង់ វណ្ណដា ហៅ​ឌាំ​ង​ ភេទ​ស្រី អាយុ​៣​ឆ្នាំ ​ទីលំនៅ​ចំណុចកើតហេតុ​ខាងលើ​មុខរបរ​នៅផ្ទះ។ 

    ប៉ូលិស​បន្តថា ក្នុង​រយៈពេល​កន្លងមក​ជ​នស​ង្យ័​យ​ធ្លាប់បាន​ចេញចូល​ផ្ទះ​ម្តាយ​ក្មេងរងគ្រោះ​ជា​ញឹកញាប់ (​មនុស្ស​ស្គាល់គ្នា​)។ លុះដល់​ថ្ងៃកើតហេតុ ខាងលើ​ជនសង្ស័យ​បានមក​ផ្ទះ​ក្មេងរងគ្រោះ​ម្តងទៀត​ហើយក៏នាំ​ក្មង​រងគ្រោះ​យកទៅ​តែម្តង ​(​ដោយ​មិនឱ្យ​ម្តាយ​ដឹង​)។ 

    ក្រោយពី​បានទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ​ ចាំង ធី​ញុ​ង ជា​ម្តាយ​ក្មេងរងគ្រោះ​ភ្លាម កម្លាំង​ជំនាញ​ខណ្ឌ​ ប៉ុ​សិ៍្ត​បាន​សហការ​ជាមួយ​ក្រុមគ្រួសារ និង អង្គការ​អា​រ៉ា​ហាប់​ក្នុង​សង្កាត់​ស្វាយប៉ាក​ធ្វើការ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​រហូតដល់​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៧ វេលា​ម៉ោង ២ ​និង​៣០​នាទី​រសៀល​ទើប​ប្រទះឃើញ​ជនសង្ស័យ​និង​ឃាត់ខ្លួន​បាន​នៅក្នុង​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២​។​

    សម្ថ​កិច្ច​ បាន​ប្រើប្រាស់​វិធានការ​ជំនាញ ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​លួច យក​ក្មេង​នោះ យកទៅឱ្យ​ឈ្មោះ ផាម ធី​ង៉ោ ភេទ​ស្រី អាយុ​៣១ឆ្នាំ ជនជាតិ យួន (ពិការ​ជើង) ស្ថិតនៅក្នុង​ភូម​ក្បាលជ្រោយ ឃុំពោធិ​បាន ស្រុក​កោះធំ ខេត្តកណ្តាល ដោយនិយាយ​ប្រាប់​ឈ្មោះ ផាម ធី​ង៉ោ ថា ខ្លួន​មានកូន​ច្រើន​៦. ៧​នាក់ ចិញ្ចឹម​មិន​រស់​ហើយ​ឱ្យ​កូន​ម្នាក់​ទៅ​គាត់​ជួយ​ចិញ្ចឹម ក៏​យល់ព្រម​ទទួលយក​ព្រោះ​គាត់ ពិការ​ហើយ​គ្មាន​កូន ដោយ​ជូន​សា​គុណ​ជា​ទឹកប្រាក់​ចំនួន ​៤០០ ​ដុល្លារ​អាមេរិក​មកវិញ។ ​ក្មេងរងគ្រោះ ត្រូវបាន​ប្រគល់ជូន​ឱ្យ​ម្តាយ​វិញ​។​

     បច្ចុប្បន្ន​ប៉ូលិស​ខណ្ឌ​បាន​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិ​វិធី​ច្បាប់​៕

adverise with khmeread
tiger
Loading ad ...