កុងតឺន័រ​ប្រឹង​បើក​ឡើង​ស្ពាន​ក្រឡាប់​ដេក​បាំង​ផ្លូវ​

    ភ្នំពេញ​. ៖ កុងតឺន័រ​ប្រឹង​បើក​ឡើង​ស្ពាន​ក្រឡាប់​ដេក​បាំង​ផ្លូវ​នៅវេលា​ម៉ោង​៨​យប់​ថ្ងៃទី២៧ ​មេសា​ ២០១៧ នៅ​គល់ស្ពាន​ព្រះមុនីវង្ស​ចាស់ ស្ថិតនៅ​សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​ដោយ​ពុំមាន​អ្នករងរបួស​មនុស្ស​​ទេ។​

    ប៉ូលិស​និយាយថា កុងតឺន័រ​ដែល​ក្រឡាប់​ ពណ៌​បៃតង ​ពាក់​ស្លា​លេខ​ ភ្នំពេញ 3B-1738 អ្នកបើករ​រត់​បាត់​។ ដំបូង​រថយន្ត​បើក​តាមផ្លូវ​ជាតិ​លេខ​១ ​ពី​កើ​តទៅ​លិច​ប្រឹង​ឡើង​ស្ពាន​ ដែលជា​ផ្លូវ​កោង​កំពុង​ជួសជុល​បណ្តាលឱ្យ​ក្រឡាប់​តែម្តង​។​ សំណាងល្អ​ពុំមាន​មនុស្ស​រងគ្រោះថ្នាក់​ឡើយ​៕

adverise with khmeread
tiger
Loading ad ...