បែកធ្លាយរឿងឃាតកម្មលើយុវតីស្រស់ស្អាតថ្ងៃមុន ផ្ដើមចេញពី...

    ភ្នំពេញ ៖ ករណី​ឃាតកម្ម​ ដោយយកក្រ​ម៉ា​ចង​បិត​ខ្ទប់មាត់ និង​ច្រមុះលើយុវតីម្នាក់​ កាលពី​ថ្ងៃទី​២៥ មេសា ២០១៧ វេលា​ម៉ោង១៨ និង២០​នាទី ស្ថិតនៅ​ចំណុច​រោងស្នាក់នៅ​ក្រោលគោ ផ្លូវ ទន្លេមេគង្គ ក្រុមទី​៦ ភូមិ​ដើមគរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ភ្នំពេញ​ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានហើយ។​

    ប៉ូលិសនិយាយថា ​ជនរងគ្រោះឈ្មោះ ម៉ាន ស្រីមុំ ភេទ​ស្រី អាយុ១៦​ឆ្នាំ ជនជាតិខ្មែរ ឥស្លាម មាន​ទី​លំ នៅ ភូមិ ឃុំ ខាង​លើ មុខរបរ សិស្ស​។​

    ជនសង្ស័យ​ឈ្មោះ យ៉ុង ឧ​ត្ត​ម ហៅ សាយ ភេទ​ប្រុស អាយុ១៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ ឃុំ ខាង​លើ​។​

​    ប៉ូលិសបន្តថា កាលពីថ្ងៃកើតហេតុខាងលើ ជនសង្ស័យ​ខាង លើ​បាន​លបចូល​តាម​ចំហៀង​រោង​ជ្រុង​ខាង កើត រោងស្នាក់នៅ​របស់​ជន​រងគ្រោះ បំណង​ចាប់រំលោភ ពេល​ចូល​ទៅដល់​ក៏បាន​ឃើញ ជនរងគ្រោះ​កំពង់​ដែក ឃើ​ញ​ឱកាសល្អ ស្ងាត់ និង​មេឃ​កំពុង​ភ្លៀ​ងខ្លាំង ជនសង្ស័យ​ក៏​ស្ទុះ​ឱប និង​សង្កត់​ពី​លើ ទើប​ធ្វើឱ្យ​ជនរងគ្រោះ​ភ័យ និង​បាន​ស្រែក​ឱ្យ​អ្នកជិតខាង​ជួយ ដោយ​ជន​រង សង្ស័យ​ខ្លាច​បែកការ ទើបយក​អាវយឺត ដៃ វេ​ង ព​ណ៌​បៃតង ចងរឹត.​ក សម្លាប់ចោល​តែម្តង ក្រោយពី​ជនរងគ្រោះ​ស្លាប់​ហើយ ជនសង្ស័យ​ក៏បាន​យក​ទូរ​ស័​ព្ទដៃ​មួយគ្រឿង ម៉ាក IPhone 5 ពណ៌​ទឹកមាស និង​បាន​រត់ គេចខ្លួន​ទៅ​នៅផ្ទះ​ម្តាយមីង នៅ​ភូមិ​ស្រះចក ឃុំ​ល​ង្វេ​ក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។ 

    លុះ​រហូតដល់​ថ្ងៃទី​២៧ មេសា ២០១៧ កម្លាំង​ខណ្ឌ​ជ្រោយចង្វារ បាន​សហការ​ណ៍ជាមួយ​ការិយាល័យ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ ក្រោម​ការបញ្ជា ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ​ត្រី សុង លី ស្នងការរង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ និង​ដឹកនាំ​ដោយ​លោក វរៈសេនីយ៍ត្រី សៀម សុត្ថា​វុ​ឌ្ឍ អធិការនគរបាល​ខ​ណ្ឌ​ជ្រោយចង្វារ ព្រមទាំង​លោក​អធិការរង ឯក សេរី​វុ​ធ ទទួល​ផែន​ព្រម្ម​ទណ្ឌ បានកំណត់​មុខសញ្ញា​ជនសង្ស័យ​ខាង​លើបាន ហើ​យ​ឈានទៅ​ធ្វើ​កា​រប​ង្រា​ប​ជាក់ស្តែង ដោយ​ឃាត់​បាន​ជនសង្ស័យ​ខាល​លើ ស្ថិតនៅ ភូមិ​ស្រះចក ឃុំ​លង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និង​បាន​ដកហូត ទូរស័ព្ទដៃ​របស់​ជន​រងគ្រោះ​យកមកវិញ។ ប្រជាពលរដ្ឋដែលនៅក្បែរនោះមានការខឹងសម្បារជាខ្លាំង ហើយចង់បានជនសង្ស័យដាក់ក្រៅប្រព័ន្ធ ដោយសារសម្លាប់ក្មេងស្រីស្លូតត្រង់ម្នាក់នេះ។

    បច្ចុប្បន្ន​​បានប្រគល់​ជន សង្ស័យ​ខាង​លើឱ្យទៅ​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ ដើ​ម្បី​ចាត់ការ​បន្ត៕​

adverise with khmeread
tiger
Loading ad ...