អាសន្ន! ស៊ុតក្លែងក្លាយកំពុងចរាចរណ៍ពេញទីផ្សារម៉ាឡេស៊ី

    ​អតិថិជន​ម្នាក់​បាន​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​ស៊ុតមាន់​ក្លែងក្លាយ​លក់​នៅលើ​ទីផ្សារ​ម៉ាឡេស៊ី​។​

​    ​យោងតាម​ក្រសួងសុខាភិបាល​សំបក​ស៊ុត​គឺ​ផលិតឡើង​ដោយ​ម្សៅ​កាបូន​កាល់ស្យូម ខណៈដែល​ផ្នែក​ក្រហម​និង​ស របស់​វា​គឺ​ផ្សំ​ឡើង​ដោយសារ​ធាតុគីមី​មួយចំនួន​ដូចជា benzoic acid, sodium alginate, calcium chloride, gelatin, ទឹក និង​វត្ថុ​ធាតុ​ផ្សេងៗ​ទៀត​។​

​    ​យោងតាម​វេ​ប​សាយ​សិង្ហ​បុរី AsiaOne ស៊ុត​ក្លែងក្លាយ​ទំនង​មាន​ប្រភពដើម​មកពី​ប្រទេស​ចិន​។ ហើយ​ដូច​វីដេអូ​ខាងក្រោម​នេះ​គឺ​បង្ហាញ​ពី​ស៊ុត​ក្លែងក្លាយ​និង​ពិត​។ វីដេអូ​ទីមួយ​បង្ហាញ​ស្ត្រី​ពីរ​នាក់​ស្ងោរ​ស៊ុត ហើយ​ផ្នែក​ក្រហម​វា​គឺមាន​លក្ខណៈ​រឹង​និង​ស្វិត​ចុច​សឹងតែ​មិន​ធ្លុះ​។ ហើយ​វីដេអូ​មួយទៀត​បង្ហាញ​ស៊ុត​ដែល​មិនទាន់​កូរ​ពីរ​គ្រាប់ ប៉ុន្ដែ​មាន​លក្ខណៈ​ខុសគ្នា​ដោយ​មួយ​រាវ​និង​មួយទៀត​នៅ​ស្អាត​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...