adverise with khmeread 30ca43e400000578 0 image a 39 1454358685842

នាង Adele ប្រាប់​អ្នកនយោបាយ​អាមេរិក លោក Donald Trump ឱ្យ​ឈប់​ចាក់​បទ​នាង​តទៅទៀត​

​    ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ តារាចម្រៀង​អង់គ្លេស នាង អា​ឌែ​ល (Adele) បាន​ប្រាប់​បេក្ខភាព​ប្រ​ធានា​ធិ​បត​អាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ឱ្យ​ឈប់​ចាក់​បទ​នាង​នៅ​ការជួបជុំ​ឃោសនា​នយោបាយ​របស់លោក​។ 

​    ​ពួក​អ្នកគាំទ្រ​បាន​ជូនដំណឹង​ដល់​តារាចម្រៀង​រូបនេះ​តាម Twitter ថា បទ​ចម្រៀង​របស់​នាង​កំពុង​ត្រូវបាន​ប្រើ​ដោយ លោក ត្រាំ សម្រាប់​ជា​បទ​ចម្រៀង​ត្រៀម​បើកឆាក​ឃោសនា​។ 

​    ​លោក​ត្រាំ​បាន​កំពុង​ប្រើប្រាស់​បទ "Rolling In The Deep" និង បទ "Skyfall" ដើម្បី​ឱ្យគេ​យល់​សារ​នយោបាយ​របស់លោក ប៉ុន្តែ​អា​ឌែ​ល​មិន​សុខចិត្ត​ចំពោះ​ការដែល​លោក​ធ្វើ​ដូច្នេះ​ទេ​។ 

​    ​ឃ្លា "​យើង​អាចមាន​អ្វីៗ​ទាំងអស់​" ពីបទ "Rolling In The Deep" និង វគ្គ​កាព្យ "​នៅពេល​ជួប​ការបែកបាក់ យើង​នឹង​ក្រោកឈរឡើង​ប្រឈម​វា​ជាមួយគ្នា​" ហាក់ជា​សារ​មួយ​ដែល​លោក​ត្រាំ​កំពុង​ព្យាយាម​ប្រើ​ដើម្បីឱ្យ​អ្នកគាំទ្រ​យល់​សារ​នយោបាយ​របស់លោក​។ 

​    ​អ្វីដែល​ហួសចិត្ត​គឺថា បទ Rolling In The Deep ក៏មាន​ឃ្លា​មួយ​បន្ទាប់​ពោលថា "​អ្នកនឹង​ប្រាថ្នា​មិន​ចង់​ជួប​ខ្ញុំ​នោះទេ​"​។ 

​    ​អ្នកនាំពាក្យ​ឱ្យ​តារាចម្រៀង​រូបនេះ​បាន​ប្រាប់​វេ​ប​សាយ The Independent ថា "​អា​ឌែ​ល​មិនបាន​ផ្តល់​ការអនុញ្ញាតឱ្យ​បទ​ចម្រៀង​របស់​នាង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ណាមួយ​នោះទេ​"​។ 

​    ​លោក​ត្រាំ ដែលជា​អ្នកគាំទ្រ​នាង​អា​ឌែ​ល បាន​ចូលរួម​ការប្រគុំ​តន្ត្រី​ចុងក្រោយ​របស់​នាង​នៅ​សាល Radio City Music Hall កាលពី​ខែវិច្ឆិកា ប៉ុន្តែ​ធ្វើឱ្យ​អ្នកគាំទ្រ​ជាច្រើន​ទៀត​មិន​ពេញចិត្ត​នឹង​លោក​ទេ ព្រោះ​លោក​បាន​លេង​ផ្លូវ​កាត់​ដើម្បី​បាន​កន្លែង​អង្គុយ​ល្អ​ខណៈ​មក​ទស្សនា​តន្ត្រី​លក្ខណៈ​ផ្តាច់មុខ​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់