adverise with khmeread 1

​លោក Guardiola នឹង​រក​ចំណូល ១៥ លាន​ផោន​មួយឆ្នាំ​នៅ​ក្លឹប Man City ប៉ុន្តែ​គ្រូបង្វឹក​ណា​ទៀត​ដែល​រកប្រាក់​ឈ្នួល​បាន​ច្រើន​?

​គ្រូបង្វឹក​ក្រុម Bayern Munich បច្ចុប្បន្ន​លោក Pep Guardiola នឹង​ទទួលបាន​បាន ៣,៥ លាន​ផោន​បន្ថែម​ពីលើ​ដោយ​ផ្លាស់​ពី​ក្លឹប Bayern Munich មក Manchester City​។​

​អនាគត​គ្រូបង្វឹក​ក្លឹប Man City រូបនេះ​នឹង​ទទួលបាន​ប្រាក់កម្រៃ​ច្រើនជាងគេ​គឺ ១៥ លា​ផោន​ក្នុង​មួយឆ្នាំ ស្រប​ពេលដែល​រូបគាត់​មាន​គម្រោង​ដឹកនាំ​ក្រុម​ទៅរក​ជោគជ័យ​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​។​

​ប្រាក់​ឈ្នួល​របស់លោក Jose Mourinho នៅ​ក្លឹប Chelsea ធ្លាប់ជា​ចំណូល​ខ្ពស់​ជាងគេ​ប៉ុន្តែ​ឥឡូវ​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​វ៉ា​ដាច់​ហើយ​។​

​លោក Mourinho បាន​រកចំណូលបាន ៨,៧ លាន​ផោន​នៅ​ទឹកដី Stamford Bridge ច្រើនជាង​លោក Arsene Wenger នៅ​ក្លឹប​កាំភ្លើង​ធំ Arsenal ដល់​ទៅ ៤០ ម៉ឺន​ផោន​។​

​គ្រូបង្វឹក​កំពុងស្ថិត​ក្នុង​សម្ពាធ​លោក Louis van Gaal ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​បួន ដែល​រកបាន ៧,៣ លា​ផោន​ពី​ទឹកដី Old Trafford​។​

​គ្រូបង្វឹក​ហង្ស​ក្រហម Liverpool លោក Jurgen Klopp ជា​គ្រូបង្វឹក BPL មួយរូប​ទៀត​ដែល​ស្ថិតក្នុង​បញ្ជី​អ្នក​ដែល​រកប្រាក់​ឈ្នួល​បាន​ច្រើនជាងគេ ដែល​រួមបញ្ចូល​គ្រូបង្វឹក Barcelona លោក Luis Enrique និង​ក្លឹប​អ្នកមាន PSG លោក Laurent Blanc​។​

៨. លោក Laurent Blanc, PSG - ៥,១ លាន​ផោន​


៧. លោក Luis Enrique, Barcelona - ៥,៧ លាន​ផោន​


៦. លោក Sven-Goran Eriksson, Shanghai SIPG - ៥,៩ លាន​ផោន​


៥. លោក Andre Villas-Boas, Zenit - ៦,២៥ លាន​ផោន​


៤. លោក Louis van Gaal, Manchester United - ៧,៣ លាន​ផោន​


៣. លោក Arsene Wenger, Arsenal - ៨,៣ លាន​ផោន​


២. លោក Jurgen Klopp, Liverpool - ១០,៦ លាន​ផោន​


១. លោក Pep Guardiola, Manchester City - ១៥ លាន​ផោន​៕

adverise with khmeread
ប្រភព៖ មៀរឺ

មតិយោបល់