adverise with khmeread 1

​តើ​លោក Guardiola នឹងធ្វើ​ឲ្យ​មានរឿង​កក្រើក​អ្វីខ្លះ​នៅ Premier League រដូវ​កាល​ក្រោយ​?

​លោក Pep Guardiola មាន​ការងារ​ជាច្រើន​ដែល​នឹង​ត្រូវធ្វើ​បន្ទាប់​។ គាត់​នឹង​មកដល់​ក្លឹប Man City ដែល​រៀបចំ​ទុកដាក់​ដោយ​មិត្ត​ភ​ក្កិ​ចាស់​ពីរ​នាក់ គឺ​នាយក​បាល់ទាត់​របស់​ក្លឹប​លោក Txiki Begiristain និង​នាយក​ប្រតិបត្តិ​លោក Ferran Soriano​។​

​លោក​នឹង​ទទួលបាន​លុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​សម្រាប់​ការទិញ​កីឡាករ​ល្អៗ​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​។​

​និយាយ​ឲ្យ​ចំ លោក Guardiola នឹងមាន​សិទ្ធិសេរីភាព​ពេញលេញ​ក្នុង​ការទិញ​កីឡាករ​ថ្មីៗ​និង​ច្រើនជាង​អ្វីដែល​ក្រុម Bayern Munich បានផ្តល់​ឲ្យ​គាត់ ដែល​យើង​អាច​ឃើញថា​គាត់​នឹង​នាំ​កីឡាករ​លំដាប់ថ្នាក់​ពិភពលោក​មកកាន់​ក្លឹប​ក៏​អាច​ថា​បាន​។​

​មានការ​រំពឹងថា កីឡាករ​ដែល​បាន​ជួយ Bayern Munich ឲ្យ​លើក​ពាន​ជាច្រើន​នោះ និង​សូម្បីតែ​កីឡាករ​នៅ​ក្លឹប​អ្នកមាន​បុណ្យ Barcelona ក៏​អាចមក​តាម​លោក Guardiola នៅ​ក្រុម​សេដ្ឋី​ប្រេង Man City ទៀតផង ស្របពេល​ដែល​លុយ​នឹងមាន​គ្រប់គ្រង​សម្រាប់​នាំ​នរណា​មក​ក៏បាន​នោះ​៕

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់