គំនិតច្នៃប្រឌិតធ្នើរដាក់សៀវភៅ ១០ ក្បាច់ ធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ចង់អានសៀវភៅគ្រប់ពេល!

    ​នៅពេល​និយាយ​ដល់​ទម្លាប់​អាន​សៀវភៅ​ក្នុងសង្គម​កម្ពុជា​បច្ចុប្បន្ន គេ​កម្រ​ឮ​មនុស្ស​អួត​គ្នា​រឿង​អាន​សៀវភៅ​ណាស់ ប៉ុន្តែ​បើ​រឿង​អួត​ស្មា​ត​ហ្វូ​ន ថត​ស៊ែ​ល​ហ្វ៊ី លេង​ហ្វេ​ស​ប៊ុ​ក លេង​ហ្គេម​អន​ឡាញ គឺ​ឮ​គ្រប់​ច្រកល្ហក មិន​ថា​ចាស់​មិន​ថា​ក្មេង​។ អ្នក​ដែល​អាច​ប្រកាន់ខ្ជាប់​ទម្លាប់​អាន​សៀវភៅ​បាន គឺមាន​តិចតួច​បំផុត ។ 

​    ​យោងតាម​ការស្រាវជ្រាវ ការអាន​សៀវភៅ​ជួយ​ដល់​ការរីកចម្រើន​ផ្នែក​ខួរក្បាល ការគិត​ត្រិះរិះ​ពិចារណា​បាន​វែងឆ្ងាយ និង​ជំរុញ​សមត្ថភាព​ចំណេះដឹង​លើសពី​អ្នក​មិនដែល​អាន​សៀវភៅ​។ 

​    ​អត្ថប្រយោជន៍​នៃ​ការអាន​សៀវភៅ​៖ 
​    ​១. ជំរុញ​ជំនាញ​សរសេរ 
​    ​២. ជួយ​ជំរុញឱ្យមាន​គំនិត ឬ ការគិត​មាន​ភាព​ច្នៃប្រឌិត​។​
​    ​៣. ជួយ​កាត់បន្ថយ​ស្ត្រេ​ស​។​
​    ​៤. ជំរុញ​ការចងចាំ​។​
​    ​៥. បង្កើន​ចំណេះដឹង ។​
​    ​៦. ធ្វើឱ្យ​មនុស្ស​មាន​អារម្មណ៍​ស្ងប់​ល្អ​។​
​    ​៧. ពង្រីក​ពាក្យពេចន៍​។​
​    ​៨. ជំរុញ​ស្មារតី​ខ្ពស់​ជានិច្ច​។​
​    ​៩. បង្កើន​សមត្ថភាព​ក្នុងការ​វិភាគ​។​

​    ​ហេតុ​ដូច្នេះហើយ ដើម្បី​ជំរុញ​ទឹកចិត្ត​ខ្លួនឯង​ឱ្យមាន​អារម្មណ៍​ចង់​អាន​សៀវភៅ លោកអ្នក​ក៏​គួរតែ​ចេះ​កែច្នៃ​ទីកន្លែង​ដាក់​សៀវភៅ​ឱ្យ​ទាក់ទាញ ដើម្បី​រក្សា​វិន័យ​អាន​សៀវភៅ​ឱ្យបាន​ខ្ជាប់ខ្ជួន​។ 

​    ​ខាងក្រោម​នេះ​ជា​ម៉ូត​ធ្នើរ​ដាក់​សៀវភៅ​ទាំង ១០ ដែល​ឃើញ​ហើយ​ធានា មានចិត្ត​ចង់​អាន​សៀវភៅ​ជានិច្ច​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត