adverise with khmeread 122122

ស្រវឹង​វាយ​បុរស​ចំណាស់​ម្នាក់​រងរបួស​ជាប់​ខ្នោះ​

      ព្រះសីហនុ ៖ បុរស​ម្នាក់​ត្រូវបាន​កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ព្រៃនប់ បានធ្វើការ​បង្ក្រាប​ចាប់ខ្លួន​ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​របួសធ្ងន់ កាលពី​ថ្ងៃទី ០១​កុ​ម្ភះ​ឆ្នាំ​២០១៦ ម៉ោង​៣​និង​៣០​នាទី រសៀល​ប្រព្រឹត្ត​នៅ​ភូមិ​ថ្ម​ធំ ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ហ៊​ន ប្រុស ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ រ៉ែ​ម ផាក ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ ស្នាក់នៅ​ភូមិ​ជាមួយគ្នា​ស្លាកស្នាម​ជាំ​ពេញ​ខ្លួន ដោយ​ជនសង្ស័យ​បាន​ដាល់​ផង ទាត់​ផង ខណ​:​ពេល​ស្រវឹងស្រា ។​

   បច្ចុប្បន្ន​ជនសង្ស័យ​កម្លាំង​ជំនាញ បាន​បន្ត​និតិ​វិធី បញ្ជូនទៅ​តុលាការ​៕​

adverise with khmeread

មតិយោបល់