​អនាគត​សង្គ្រាម​? កងទ័ព​ម៉ា​រី​ន​អាមេរិក​ធ្វើតេស្ត​រថក្រោះ​បញ្ជា​ពី​ចម្ងាយ និង មនុស្ស​យន្ត​ប្រយុទ្ធ ដោយ​មិនចាំបាច់​មាន​ទាហាន​

​    ​កងទ័ព​ម៉ា​រី​ន​អាមេរិក​អាច​នៅ​ថ្ងៃ​ណាមួយ​ប្រើប្រាស់​រថក្រោះ​ដែល​អាចធ្វើ​ដំណើរ​លើគោក​និង​ទឹក និង​មនុស្ស​យន្ត​ជាមួយ​កាំភ្លើងយន្ត​ដើម្បី​សម្រុក​ឡើងលើ​ឆ្នេរ​។​

​    ​ក្រុម​អ្នកស្រាវជ្រាវ​កំពុង​ធ្វើតេស្ត​មនុស្ស​យន្ត​បំពាក់អាវុធ​ជាង ៥០ នៅ​ជំរំ​កងទ័ពជើងទឹក Pendleton នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​។​

​    ​កងទ័ពជើងទឹក​អាមេរិក​បាន​និយាយថា ដោយ​ប្រើប្រាស់​យន្តហោះ​ដ្រូ​ន​មាន​បច្ចេកវិជ្ជា​ខ្ពស់​និង​មនុស្ស​យន្ត​បំពាក់អាវុធ​នៅ​ជួរមុខ អាចជួយ​ការពារ​ជីវិត​ទាហាន​បាន​។​

​    ​ក្នុងចំណោម​អាវុធ​ថ្មី​មាន​មនុស្ស​យន្ត​បំពាក់​ជាមួយ​កាំភ្លើងយន្ត​ដែល​អាច​សម្រុក​ឡើងលើ​ឆ្នេរ​ដើម្បី​ធ្វើជា​ជម្រើស​ទីមួយ​សម្រាប់​ការវាយប្រហារ​។​

​    ​កងទ័ពជើងទឹក​ក៏​កំពុង​ធ្វើតេស្ត​ទូក​ដែល​អាច​ប្រែ​ទៅជា​នាវាមុជទឹក​បំបាំង​កាយ​ដើម្បី​លាក់ខ្លួន​ពី​ការគំរាមកំហែង​។​

​    ​គ្រឿង​សព្វាវុធ​ដ៏​ទំនើប​ទាំងនេះ​ត្រូវបាន​ធ្វើតេស្ត​នាពីរ​ឆ្នាំ​ចុងក្រោយ​នៅ​មូលដ្ឋាន​ពិសោធន៍​បច្ចេកវិជ្ជា​កង​ទ័ពជើងទឹក​កម្រិត​ខ្ពស់ និង​ការរុករក​សមយុទ្ធ​នៅ​ជំរំកងទ័ព Camp Pendleton៕

ប្រភព៖ បរទេស

adverise with khmeread
tiger
Loading ad ...