adverise with khmeread Smart 3

ទុស្សេភ្លើងឆេះក្រុមហ៊ុន ទូរស័ព្ទSmart

     ភ្នំពេញ ៖ អគ្គិភ័យដែលបានឆាបឆេះ ទីតាំងក្រុមហ៊ុន ទូរស័ព្ទSmart ស្ថិតតាមបណ្តាយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមននៅម៉ោង១១និង១៨នាទី ថ្ងៃទី៤ ខែធ្នូឆ្នាំ២០១៥ដោយខូចខាតអស់សម្ភារៈមួយចំនួននៅជាន់ទី៦ ដែលជាកន្លែងផ្ទុកសម្ភារ:អង់តែន។

    បន្ទាប់ពីមានភ្លើងឆេះ បានចេញរថយន្តពន្លត់អគ្គិភ័យ ចំនួន៧គ្រឿងបាញ់ទឹកអស់៥គ្រឿងទើបរលត់ទាំងស្រុង។

    សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុនៃការឆាបឆេះនេះ ដោយសារទុស្សេខ្សែភ្លើង នៅជាន់ទី៦នៃក្រុមហ៊ុន ដែលមានសម្ភារ:អង់តែនដែលកំពុងជួសជុល។

    កាលពីអំឡុងឆ្នាំ២០១៣ ក្រុមហ៊ុន ទូរស័ព្ទSmartធ្លាប់មានអគ្គិភ័យកើតឡើងម្តងនៅពេលយប់ ត្រូវបានរថយន្តពន្លត់អគ្គិភ័យពន្លត់ទាន់ពេលវេលា៕

adverise with khmeread

មតិយោបល់