adverise with khmeread 2

ចាប់ចោរ​ម្នាក់​លួច​លុយ​ប៉ូលិស​ចរាចរណ៍​និង​អ្នកលេង​ល្បែង​ជល់​មាន់​២​នាក់​

      បាត់ដំបង ៖ នៅ​ខេត្តបាត់ដំបង​ថ្ងៃនេះ មាន​ហេតុការណ៍​កើតឡើង​២​ករណី​គឺ​ទី​១-​ប៉ូលិស​ក្រុង​បាត់ដំបង​បាន​ឃាត់​ជនសង្ស័យ​ម្នាក់​ពីបទ​លួច​លុយ​មន្ត្រីប៉ូលិស​ចរាចរណ៍​ដែល​ទើបនឹង​ផាក​លុយ​បាន​អស់​ចំនួន​ជាង​២១​លាន​រៀល​និង​ទី​២-​ឃាត់​អ្នក​លេងល្បែង​ជល់​មាន់​២​នាក់​អប់រំ ។​

   ១-​ថ្ងៃទី​១​កុ​ម្ភះ​ឆ្នាំ​២០១៦​ម៉ោង​៣​រៀស​ល​នៅ​ចំណុច​ភូមិ​ព្រៃ​កូន​សេក សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង មាន​ករណី​លួច​១​លើក​បង្កដោយ​ជនសង្ស័យ​ចំនួន​៣​នាក់​បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​លុយ​របស់​ឈ្មោះ​ណ​យ សូ​ភី​ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ​មុខរបរ​ជា​មន្ត្រីនគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​។​

    ប៉ូលិស​និយាយថា សម្ភារ​:​បាត់បង់​មាន​កាបូប​១​ក្នុង​កាបូប​មាន​សន្លឹក​បង្កាន់ដៃ​ផាកពិន័យ​បទល្មើស​ចរាចរណ៍​ចំនួន​៤៩០០​សន្លឹក​,​ប្រាក់​២១.៥០០.០០០​រៀល​និង​ឯកសារ​ពាក់ព័ន្ធ​ជំនាញ​ចរាចរណ៍​មួយចំនួនទៀត​។​

    ករណីនេះ​កម្លាំង​អធិការ​ប៉ូលិស​ក្រុង​បាត់ដំបង​ធ្វើការ​ស្រាវជ្រាវ​រួច​កំណត់​មុខសញ្ញា​ឈាន​ចាប់ខ្លួនបាន​១​នាក់​ឈ្មោះ​សឿង ចាន់​នឿន ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​កូន​សេក សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​។​

     សមត្ថកិច្ច​ដកហូត​វត្ថុតាង​ប្រាក់​និង​ឯកសារ​គ្រប់​ចំនួន​មកវិញ​រួច​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ​។​ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​។​

   ២-​ថ្ងៃទី​១​កុ​ម្ភះ​ឆ្នាំ​២០១៦​កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​រុក្ខ​គិរី បាន​បង្ក្រាប​ល្បែងភ្នាល់​ជល់​មាន់​១​កន្លែង​នៅ​ចំណុច​វាលស្រែ​បឹង​អំពិល ក្នុងភូមិ​ព្រែ​កតា​វែ​ន​ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គី​រី​ឃាត់ខ្លួន​អ្នកលេង​ផ្នា​ល់​បាន​ចំនួន​២​នាក់​ធ្វើ​ការអប់រំ​និង​ធ្វើ​កិច្ចសន្យា​ឈប់​ប្រព្រឹត្ត​ល្បែង​ផ្នា​ល់​និង​ដកហូត​វត្ថុ​តា​មាន់​ជល់​៣​ក្បាល​និង​ម៉ូតូ​១​គ្រឿង​៕​

adverise with khmeread

មតិយោបល់