adverise with khmeread Messi afghan

ទីបំផុត Messi តាមរក​ក្មេងប្រុស​ដែល​ពាក់​ថង់​ប្លា​ស្ទិ​ក​ធ្វើ​ឈុត​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​

​    ​សហព័ន្ធ​បាល់ទាត់​របស់​ទីក្រុង​កា​ប៊ុល​បានឱ្យដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា តារាបាល់ទាត់​ក្រុម​អ្នកមាន​បុណ្យ Barcelona គឺ Messi សង្ឃឹមថានឹង​រៀបចំ​ការជួបគ្នា​មួយ​ជាមួយ​ក្មេងប្រុស​អា​ហ្វ​ហ្គា​នី​ស្ថាន​ម្នាក់ ដែល​ចាប់ផ្តើម​ល្បីឈ្មោះ បន្ទាប់ពី​រូបភាព​ក្មេង​ម្នាក់នេះ​ក្នុង​ឈុត​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ធ្វើ​ពី​ថង់​ប្លា​ស្ទិ​កបាន​ខ្ចរខ្ចាយ​ពេញ​អ៊ី​ន​ធឺ​ណេ​ត​។ 

​    ​ក្មេងប្រុស​អាយុ ៥ ឆ្នាំឈ្មោះ Murtaza Ahmadi បាន​យក Messi ធ្វើជា​តារា​ក្នុង​ដួងចិត្ត​របស់ខ្លួន ប៉ុន្តែ​ឈុត​អាវ​កីឡា​សំណព្វ​របស់ខ្លួន​មើលទៅ​យ៉ាប់​ហួស​ថ្លែង​ដោ​យារ​តែ​គ្រួសារ​ក្រីក្រ​ខ្លាំងពេក​។ គ្រួសារ​ក្មេង​ម្នាក់នេះ​រស់នៅ​ខេត្ត Ghazni ដែល​ងាយ​ប្រែប្រួល​ស្ថានភាព ស្ថិត​ក្បែរ​ទីក្រុង​កា​ប៊ុល​។ 

​    ​បងប្រុស​របស់​ក្មេង​តូច​ម្នាក់នេះ ឈ្មោះថា Homayoun អាយុ ១៥ ឆ្នាំ​បានធ្វើ​ថង់​ផ្លា​ស្ទិ​ក​ឆ្នូត​ខៀវ​ស ដែលមាន​អក្សរ Messi នៅលើ​ខ្នង រួច​បង្ហោះ​រូប Ahmadi ពាក់អាវ​នេះ​ទៅលើ​ហ្វេ​ស​ប៊ុ​ក​កាលពី​ពាក់កណ្តាល​ខែមករា​។ 

​    ​លោក Jorge Messi ឪពុក​របស់ Messi បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP កាលពី​ថ្ងៃ​សៅរ៍​ថា កីឡាករ Messi បានដឹង​ពី​រូបភាព​ដែល​ល្បី​ពេញ​បណ្តាញ​សង្គម​នេះហើយៗ "​ចង់​ធ្វើ​អ្វីមួយ​" សម្រាប់​អ្នកគាំទ្រ​វ័យក្មេង​ម្នាក់នេះ​។ 

​    ​សហព័ន្ធ​បាល់ទាត់​អា​ហ្វ​ហ្គា​នី​ស្ថាន (AFF) កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយថា Messi ចង់​មកជួប Ahmadi ឆាប់ៗ​នេះ​តាម​ដែល​អាចធ្វើ​ទៅបាន ប៉ុន្តែ​ពុំបាន​កំណត់​កាលបរិច្ឆេទ ឬ​ទីតាំង​នៅឡើយ​ទេ​មកទល់​ឥឡូវនេះ​៕ 

adverise with khmeread
ប្រភព៖ អេស៊ាវ័ន

មតិយោបល់