វិធីងាយៗ ចង់ដឹងថាអនាគតចាស់ទៅមុខជ្រួញកម្រិតណា តេស្តតាមកម្មវិធីទូរស័ព្ទដៃរបស់អ្នក!

    ​ព្រះអង្គម្ចាស់​ហារី នឹង​មើលទៅ​ចាស់​ដូច​បិតា​របស់​ទ្រង់​នៅ ២០ ឆ្នាំ​ទៀត ប្រសិនបើ​កម្មវិធី​ទូរស័ព្ទ​នេះ​ព្យាករណ៍​ត្រូវ ១០០ ភាគរយ​មែន​នោះ​។ 

​    ​កម្មវិធី FaceApp នឹង​ផ្តល់​ការ​ទស្សន៍ទាយ​ទម្រង់​មុខរប​ស់មនុស្ស​ទាំងពីរ​ភេទ នៅពេល​ចាស់​ទៅ នឹង​មើលទៅ​ឃើញ​មុខ​ខ្លួនឯង​ប្រែ​ទៅជា​យ៉ាងណា​។ 

​    ​លោកអ្នក​អាច​សាកល្បង​មើលមុខ​ខ្លួនឯង​ទាំង​ពេលអនាគត កាលពី​នៅ​ក្មេង ឬ តេស្ត​មើល​ខ្លួនឯង​បើជា​ស្រី​ប្រែ​ទៅជា​យ៉ាងណា ឬ បើជា​ប្រុស​នឹង​ប្រែ​ទៅជា​យ៉ាងណា ពោល​គឺអាច​ផ្តល់​ប្តូរ​មុខ​ទៅគ្រប់​សម័យកាល និង​គ្រប់​ភេទ​។ 

​    ​FaceApp អាច​ដោ​ន​ឡូត​ដោយ​ឥតគិតថ្លៃ Apple App Store និង Google Play Store​។​

​    ​របៀប​ប្រើ​គឺ​ងាយស្រួល​ណាស់​។ បន្ទាប់ពី​ដោ​ន​ឡូត​រួច គ្រាន់តែ​បើក​ចូលក្នុង​កម្មវិធី រួច​ថត​ស៊ែ​ល​ហ្វី ឬ ជ្រើសរើស​រូបថត​មាន​ស្រាប់​នៅក្នុង Gallery ក៏បាន​។ បន្ទាប់មក ជ្រើស​រើសយក​ឡូហ្គោ​មុខ​មនុស្ស ដែលមាន​រូប​ចាស់ ក្មេង មនុស្ស​ស្រី​....​រួចហើយ​ចុច Save ជាការ​ស្រេច​៕  

adverise with khmeread

អ្នកនឹងចូលចិត្ត