ពេលដឹងថា ក្នុងមហាសមុទ្រមានដបប្លាស្ទិកប៉ុន្មានម៉ឺនតោន ទើបដឹងថាមនុស្សជាអ្នកបំផ្លាញបរិស្ថានផុតលេខលើលោក​!

    ​* មហាសមុទ្រ​ប្លា​ស្ទិ​ក​
​    ​នាពេល​ថ្មីៗ​នេះ ក្រុមហ៊ុន Coca-Cola រង​ការរិះគន់​ដោយសារ​បដិសេធ​បង្ហាញ​ចំនួន​ប្លា​ស្ទិ​ក​ដែល​ពួកគេ​ផលិត និង​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ដទៃទៀត​ក៏​រង​ការរិះគន់​ផងដែរ​ដោយសារ​មិនអាច​បញ្ចៀស​ការបោះ​ចោល​ប្លា​ស្ទិ​ក​ប្រើប្រាស់​តែម្ដង​នោះ​។​

​    ​គេ​ដឹង​ជាទូទៅ​ហើយ​ថា​យើង​ប្រើប្រាស់​ប្លា​ស្ទិ​ក​ច្រើន​ហួសប្រមាណ តែ​មិនចេះ​យក​វា​មក​កែច្នៃ​ដើម្បី​ប្រើប្រាស់​ម្ដងទៀត​ទេ​។ ទោះយ៉ាងណា ការសិក្សា​នាពេល​ថ្មីៗ​នេះ​បាន​បង្ហាញថា បញ្ហា​ប្លា​ស្ទិ​ក​នេះ​គឺ​ធ្ងន់ធ្ងរ​ជាង​យើង​ដឹង​ទៅទៀត​។​

​    ​ដោយមាន​ទម្ងន់​ជាង ២៥០.០០០ តោន បំណែក​ប្លា​ស្ទិ​ក​ប្រមាណ ៥ ពាន់​ពាន់​លាន​ត្រូវបាន​រកឃើញ​នៅក្នុង​មហាសមុទ្រ​។ ប៉ុន្តែ​ប្លា​ស្ទិ​ក​ទាំងនេះ​មិនត្រូវ​បាន​រកឃើញ​អណ្ដែត​នៅលើ​ផ្ទៃសមុទ្រ ឬ​ឡើងមក​ច្រាំង​សមុទ្រ​នោះឡើយ​។​

​    ​សត្វ​សមុទ្រ​ដែល​រស់នៅ​ជម្រៅ ១០ គីឡូម៉ែត្រ​នៅក្នុង​មហាសមុទ្រ ត្រូវគេ​រកឃើញថា បាន​ស៊ី​ប្លា​ស្ទិ​ក​។ ហើយ​ស្របពេល​មហាសមុទ្រ​រប​ស់​យើង​បន្ត​រងគ្រោះ​ពី​ដំណើរការ​បាត់បង់​ពណ៌​ផ្កាថ្ម និង​ផលប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ យើង​មិនអាច​បដិសេធ​បានឡើយ​ពី​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​ការបំពុល​ដោយ​ប្លា​ស្ទិ​ក​នេះ​។​

​    ​* នៅសល់​ផ្លូវ​វែងឆ្ងាយ​
​    ​ខណៈ​ការ​បោសសម្អាត​បញ្ហា​នេះ​នឹង​លំបាក​នោះ ការកាត់បន្ថយ​ការបំពុល​បរិស្ថាន​នៅ​ថ្ងៃ​អនាគត​អំពី​បញ្ហា​ប្លា​ស្ទិ​ក​នេះ​នឹងមាន​បញ្ហា​ប្រឈម​ជាច្រើន​។ 

​    ​យោងតាម​លោក Gavin Partington មកពី​សមាគមន៍​ភេសជ្ជៈ​អង់គ្លេស​បានឱ្យដឹងថា​៖ រាល់​ប្លា​ស្ទិ​ក​ទាំងអស់​គឺអាច​ច្នៃ​ឡើងវិញ ១០០ ភាគរយ ដូច្នេះ​វា​ពិតជា​សំខាន់​ដែល​អ្នកប្រើប្រាស់​ត្រូវបាន​ជំ​រុញឱ្យ​បោះចោល​ដប​ដោយ​ទំនួល​ខុសត្រូវ​។ ទោះយ៉ាងណា​យើង​សម្គាល់​ឃើញថា មានរឿង​ជាច្រើន​ដែល​ត្រូវធ្វើ​ដើម្បី​បង្កើន​ការកែច្នៃ​និង​កាត់បន្ថយ​ការ​ទុកដាក់​សំរាម​៕

adverise with khmeread

អ្នកនឹងចូលចិត្ត