adverise with khmeread Image copy

ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​ព្រោះ លោក Por Tridsadee

     ទោះបី​ការ​មរណ​:​ភាព​របស់លោក Por Tridsadee បាន​កន្លងផុត​ទៅជិត​២​សប្តាហ៍​យ៉ាងណាក្តី ក៏​នៅតែមាន​ព័ត៌មាន​ទាក់ទង​នឹង​លោក​ជានិច្ច​។​

    បន្ទាប់ពី​បញ្ចប់​ការ​បូជាសព និង​រើស​ធាតុ​របស់លោក Por Tridsadee ចប់សព្វគ្រប់​នៅ​ថ្ងៃទី​២៧ ខែមករា​ឆ្នាំ​២០១៥​រួចមក អ្នករៀបចំ​កម្មវិធី​បាន​ប្រមូល​កម្ទេច​ធាតុ​សេសសល់​និង​ផេះ​ដឹក​តាម​កប៉ាល់​កង​នាវា​លេខ ៧១៣ យកទៅ​បោះ​ក្នុង​ទឹកសមុទ្រ​ដើម្បី​ឲ្យ​ត្រជាក់ត្រជុំ ។​

    តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​នៅ​ថ្ងៃទី​៣១ ខែមករា​ឆ្នាំ​២០១៥​និង បន្ត​ដល់​ថ្ងៃទី​១ ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​នេះ ប្រជាជន​នៅ​ស្រុក Sattahip ក្នុង​ខេត្ត Chonburi បានឈ្នះ​ឆ្នោត​ដោយសារតែ​ប្រជាជន​នៅ​ទីនោះ បាន​ទិញ​ឆ្នោត​អស់ពី​ផ្សា​រហើយ​ត្រូវ​ឆ្នោត​ភ្លូកទឹកភ្លូកដី មិនគួរ​ឲ្យ​ជឿ ។​

    ប៉ុន្តែ​ខ្មែរ​រីដ​សំណូមពរ​ដល់​ប្រិយមិត្ត​កុំ​ចាក់​កន្ទុយលេខ​តាម​ណា​ប្រយ័ត្ន​ចាញ់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់