adverise with khmeread 1

ឃាត់​បុរស​២​នាក់​រក្សា​គ្រឿងញៀន​ខុសច្បាប់​

     កណ្តាល : ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ស្អាង​ឃាត់ខ្លួន​ក្នុងករណី​រក្សាទុក​គ្រឿងញៀន​ដោយ​ខុសច្បាប់ ដើម្បី​ជួញដូរ (​ម៉ា​ទឹកកក​)​កាលពី​ថ្ងៃទី ០១​ខែ​កុ​ម្ភះ​ឆ្នាំ ២០១៦ វេលា​ម៉ោង ១១​និង​២០​នាទី ចំណុច​ភូមិ​តា​លន់ ឃុំ​តា​លន់ ស្រុក​ស្អាង ។​

 ប៉ូលិស​និយាយថា ជនសង្ស័យ​មាន ២​នាក់ ឃាត់ខ្លួន​១- ឈ្មោះ ញិ​ន អែម ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ ជាង​ជួសជុល​ម៉ូតូ មាន​ទីលំនៅ​ភូមិ កំពុងស្វាយ ឃុំ​កំពុងស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​និង​២- ឈ្មោះ ស៊ឹម វ៉ាន់ដា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ​ភូមិ កំពុងស្វាយ ឃុំ​កំពុងស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

      វត្ថុតាង​ចាប់យក​៖ ម្សៅ​ក្រាម​ពណ៌​ស សង្ស័យថា​គ្រឿងញៀន (​ម៉ា​ទឹកកក​) ចំនួន ១​កញ្ចប់​ធំ ជញ្ជីង ចំនួន ១ គ្រឿង ទូរ​ស័​ដៃ​ចំនួន ១​គ្រឿង (​មិន​ស្គាល់​ម៉ាក​) ដែកកេះ​ចំនួន​១ និង​ម៉ូតូ​ចំនួន ១​គ្រឿង ម៉ាក​ហុងដា សេ​៩០ (​គុប​ជ្រុង​) ពណ៍​ខៀវចាស់ ពាក់​ស្លាក​លេខ កណ្តាល​1A.2949 ។​

     ប៉ូ​លិ​ស​បន្តថា នៅ​ថ្ងៃកើតហេតុ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តា​លន់ បានចេញ​ល្បាត​នៅ​ចំណុច​ភូមិ​តា​លន់ បាន​ប្រទះឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​មាន​គ្នា​២​នាក់ រួច​ក៏បាន​ឃាត់​ធ្វើការ​ត្រួតពិនិត្យបានរ​ក​ឃើញ​គ្រឿងញៀន​ចំនួន ១​កញ្ចប់​ធំ​នៅ​ឈ្មោះ ញិ​ន អែម រួច​យើង​ក៏បាន​ឃាត់ខ្លួន​អ្នក​ទាំង​២ រួមទាំង​វត្ថុតាង បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ត​កសាង​សំណុំរឿង​តាម​នីតិវិធី​។​

    ជនសង្ស័យ​ឈ្មោះ​មោះ ពិន អែម បាន​សារភាពថា​ខ្លួន​បាន​យក​គ្រឿងញៀន​នេះ​ពី​មនុស្ស​ស្រី​ឈ្មោះ អឿន ធុ​យ អាយុ ២២​ឆ្នាំ នៅ​ភូមិ​ព្រែក​តា​ប្រាក់ ឃុំ​តា​លន់​៕​

adverise with khmeread

មតិយោបល់