ខួរក្បាលចេះតែព្រួយបារម្ភ? អនុវត្តវិធី ៣ យ៉ាង បំបាត់ការព្រួយបារម្ភយ៉ាងឆាប់រហ័ស

    ​១. បញ្ឈប់​ខួរក្បាល​ពី​ការព្រួយបារម្ភ តាមរយៈ​ការសរសេរ​
​    ​ការសរសេរ​ជា​ទិ​កនិក​មួយ​មានតម្លៃ​បំផុត​។ ប្រសិនបើ​ខួរក្បាល​ចេះតែ​គិត​រឿង​អ្វីមួយ​រៀងរាល់​យប់ ចាប់​សៀវភៅ និង​ប៊ិក សរសេរ​ចូល​នូវ​អ្វីដែល​លោកអ្នក​ព្រួយបារម្ភ​។ ធ្វើបែបនេះ ខួរក្បាល​នឹង​បាន​ធូរស្បើយ​លែង​គិត​អំពី​ក្តីកង្វល់​ទាំងពួង ព្រោះ​លោកអ្នក​បាន​សរសេរ​វា​ចូល​សៀវភៅ​អស់​ទៅហើយ​។  

​    ​២. ធ្វើ​សមាធិ​
​    ​ធ្វើ​សមាធិ​អាចជួយ​បង្វឹក​ខួរក្បាល​ឱ្យ​ឈប់​បារម្ភ​។ ក្រុម​អ្នកស្រាវជ្រាវ​ក្នុង​ព្រឹត្តិបត្រ​សារព័ត៌មាន Psychosomatic Medicine បាន​សិក្សា​អំពី​ប្រសិទ្ធភាព​នៃ​ការធ្វើ​សមាធិ ហើយ​រកឃើញថា ការធ្វើ​សមាធិ​ពិតជា​ល្អ​ក្នុងការ​បំបាត់​ការព្រួយបារម្ភ​។ ការធ្វើ​សមាធិ​គឺ​ងាយស្រួល​ទេ លោកអ្នក​គ្រាន់តែ​អង្គុយ​បិទ​ភ្នែក ដកដង្ហើម​វែងៗ ៣០ វិនាទី ឬ យូរ​ជាង​នេះ​។ 

​    ​៣. ធ្វើ​លំ​ហាត់ប្រាណ​ដើម្បី​បង្វឹក​ខួរក្បាល​ឱ្យ​ឈប់​បារម្ភ​
​    ​ការសិក្សា​ក្នុង​ព្រឹត្តិបត្រ​សារព័ត៌មាន Psychosomatic Medicine ដដែល​បាន​បង្ហាញថា ការធ្វើ​លំ​ហាត់ប្រាណ ល្អ​សម្រាប់​រាងកាយ នៅពេល​យើង​ចាប់ផ្តើម​ព្រួយបារម្ភ​។ លោកអ្នក​អាច​ដើរ​ក្រៅ​ផ្ទះ ឬ តាម​សួនច្បារ ៥ ទៅ ១០ នាទី គួបផ្សំ​ជាមួយ​សំឡេង​និង​ទេសភាព​ធម្មជាតិ អារម្មណ៍​ព្រួយបារម្ភ​នឹង​កាន់តែ​ឆាប់​បាត់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...