រថយន្ត​បើក​បុក​ម៉ូតូ​ស្លាប់​ម្នាក់​ស្រុក​កណ្តាលស្ទឹង

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​ម៉ូតូ កើតមាន​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៣​ចន្លោះ​គីឡូម៉ែត្រ​លេខ​29-30 ក្នុង​ដី​ភូមិ​ព្រៃទទឹង ឃុំ​ត្រពាំងវែង ស្រុក​កណ្ដាលស្ទឹង​បណ្ដា​លឱ្យ​ស្លាប់​ម្នាក់ ភេទ​ប្រុស ​ខូច​ម៉ូតូ ០១​ គ្រឿង រថយន្ដ​១​គ្រឿង​កាលពី​វេលា​ម៉ោង​ប្រហែល​០២​រំ​លងអធ្រាត្រ​ថ្ងៃទី​៣០​ មេសា ​២០១៧។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​រវាង​រថយន្ត និង​ម៉ូតូ​ច្រាស់ទិស​គ្នា​ដែល បង្កឡើង​ដោយ រថ​យ​ន្ត​កាមរី​ (​បា​ឡែ​ន​)​ ស្លាក​លេខ 2AD-9552  អ្នកបើកបរ​គេចខ្លួនបាត់​។​ ចំណែក​ម៉ូតូ​រងគ្រោះ​ម៉ាក​សង់​ 08 គ្មាន ស្លាក​លេខ អ្នកបើកបរ ដោយ​ឈ្មោះ ​កឺ​ម សា​វន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់​នៅ​ភូមិ​ត្រពាំង រាំង ឃុំ​អង្គរ​ស្រែ ស្រុក​ពារាំង ខេត្តព្រៃវែង​ស្លាប់ នៅ​កន្លែងកើតហេតុ។ 

    សព​ត្រូវបាន​ប្រគលជូន​សាច់ញាតិ​យកទៅ​ធ្វើ បុណ្យ​តាម​ប្រពៃណី​ចំពោះ​វត្ថុតាង​បាន​បញ្ជូ​នមក​អធិការដ្ឋាន ជា​បណ្តោះអាសន្ន​៕

adverise with khmeread