adverise with khmeread 42

ហ៊ាន​ឈរ​មើល​យន្តហោះ​ចត​បែបនេះ​ទេ​!

​    ​នេះ​គឺជា​ទិដ្ឋភាព​ដ៏​អស្ចារ្យ​មួយ ដែល​យន្តហោះ​ដឹក​អ្នកដំណើរ​បាន​ហោះ​ផុត​ក្បាល​អ្នកទេសចរ​តែ​បន្តិច​ប៉ុណ្ណោះ នៅពេល​វា​កំពុង​ត្រៀម​ចុះចត​លើផ្លូវ​យន្តហោះ "​ដ៏​គួរឱ្យខ្លាច​បំផុត​" ក្នុង​ពិភពលោក​។ 

​    ​ខ្សែអាត់​វីដេអូ​មិនគួរ​ឱ្យ​ជឿ​នេះ​ថត​បាន​ដោយ​អ្នកទេសចរ​ម្នាក់ ដែល​ឈរ​នៅ​ចម្ងាយ​មាន​សុវត្ថិភាព ខណៈ​យន្តហោះ​បើក​រំលង​ឆ្នេរ​ម៉ា​ហូ (Maho Beach) ខណៈដែល​វា​ចុះចត​នៅលើ​ប្រទេស​កោះ St Maarten ក្នុង​តំបន់​កា​រ៉ា​អ៊ី​ព​។ 

​    ​ឆ្នេរ​ម៉ា​ហូ​គឺជា​ទីកន្លែង​មើល​យន្តហោះ​ល្អ​បំផុត​មួយ​របស់​ពិភពលោក ជាមួយ​អ្នកទេសចរ​ក្លាហាន​រាប់រយ​នាក់​នាំគ្នា​មក​ទីនេះ​រាល់ថ្ងៃ​ដើម្បី​ឈរ​ក្រោម​ផ្លូវ​ហោះហើរ​លើ​មេឃ​ដោយផ្ទាល់​ខណៈដែល​យន្តហោះ​បើក​រំលង​ពីលើ​ក្បាល​ពួកគេ​។ 

​    ​ខ្សែអាត់​វីដេអូ​បានបង្ហាញ យន្តហោះ​របស់​ក្រុមហ៊ុន Pawa Dominicana កំពុង​ឆ្ពោះ​មករក​អាកាសយានដ្ឋាន​អន្តរជាតិ  Princess Juliana International Airport ហើយ​ខណៈដែល​អ្នក​ថត​វីដេអូ​បង្វែរ​កាមេរ៉ា​តាម​ថត យន្តហោះ​បាន​ហោះ​រំលង​ក្បាល​អ្នក​ដែល​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រោម​តែ​បន្តិច​ប៉ុណ្ណោះ​នៅលើ​ឆ្នេរ​ខ្សាច់​កណ្តាលថ្ងៃត្រង់​កាលពី​ខែមករា​។ 

​    ​អ្នក​ឈរ​មើល​បាននាំគ្នា​ស្រែក​ហ៊ោ​ញ្ជ្រៀ​វ​ខណៈ​សម្លេង​យន្តហោះ​លាន់​ត្រ​ហឹ​ង​ចង់​បែក​ក្រដាសត្រចៀក​៕

វីដេអូ៖

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់