ភ្នំពេញ៖ ខណៈនេះព្រឹកថ្ងៃទី២កុម្ភះមានការកកស្ទះចរាចរណ៍យ៉ាងណែនតាន់តាប់បានកើតមានឡើងចាប់ពីពោធិចិនតុងដល់ផ្សារទឹកថ្លា ដែលមូលហេតុនៃការស្ទះនេះ ត្រូវបានគេដឹងថា បណ្តាលមកពីគេយកគ្រឿងចក្រមកដាក់ពេញផ្លូវសហព័ន្ធរុស្ស៊ី តែម្តង។
អ្វីដែលប្រជាពលរដ្ឋទ្រាំ ជេរ បញ្ចោរមិនបាននោះគឺគ្រឿងនេះមិនបានធ្វើសកម្មភាពអ្វីទេ ក្នុងនោះកម្មករប្រមាន៦ ទៅ៧នាក់បានចងអង្រឹងដេកលង់លក់ក្រោមគ្រឿងចក្រនោះធ្វើព្រងើយ។
កន្លងមកកំណាត់ផ្លូវសហព័ន្ធរុស្ស៊ីនេះត្រូវបានអាជ្ញាធររាជធានីស្ថាបនាស្ពានអាកាស និងបើកការដ្ឋានជួសជុលផ្លូវនេះជាច្រើនលើកច្រើនសាររួចមកហើយ មិនធ្លាប់បង្កការក្តៅប្រហាយដល់ប្រជាពលរដ្ឋជាអ្នកដំណើរនោះទេ ។
ចុះហេតុអ្វីគ្រាន់តែក្រុមហ៊ុនចិន ចាប់ផ្តើមភ្លាមប្រជាពលរដ្ឋជេរ ទៅហើយ៕
