កំពុង​អង្គុយ​លេខ​បៀរ​ស៊ី​គូ​ថៃ ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​បាន​៣​នាក់​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌ ប៉ុស្តិ៍​បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ជាក់ស្តែង​​ករណី​លេងល្បែង​ស៊ីសង​ខុសច្បាប់ ​(​បៀរ​ស៊ី​គូ​ថៃ​) ស្ថិតនៅ​ចំណុច​ផ្លូវ​លេខ​៥ ក្រុមទី​៥ ភូមិខ​១ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ​នៅ​ថ្ងៃទី​៣០​ មេសា​ ២០១៧​ វេលា​ម៉ោង ៥ ល្ងាច​។​

    ជា​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​មនុស្ស​ពាក់ព័ន្ធ​ចំនួន ០៣​ នាក់​(​ស្រី​ម្នាក់​) រួមមាន​១-​ឈ្មោះ​ ហង្ស ផល្លី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៥៥៦ ផ្លូវ​លេខ​៥ ក្រុម​២ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​៦, ២-​ឈ្មោះ នឿន ណាក់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​លី​សែង​ត្រី ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បរ​តុង ក្រុម​៥ ភូមិខ​១ សង្កាត់​ច្រាំ​ចំរេះ​២​ និង​៣-​ឈ្មោះ ​មិន បុប្ផា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​ជាង​អ៊ុតសក់ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ក្រុម​៥ ភូមិខ​១ សង្កាត់ ច្រាំង​ចំរេះ​២​។ ​វត្ថុតាង​ដក​រួមមាន៖ ១.បៀ​ចំនួន​មួយ​ហ៊ូ​, ២.កំរាលសម្រាប់​ត្រាប់​ចំនួន​មួយ​ផ្ទាំង​ និង​៣.​ប្រាក់​ចំនួន ​១៤៥.៧០០​ រៀល​។​

    ក្រោយពី​កិច្ចប្រតិបត្តិការ​ត្រូវបាន​បញ្ចប់ សមាសភាព​ខាងលើ​ត្រូវបាន​បញ្ជូនមក​អធិការដ្ឋាន​ខណ្ឌ​ដើម្បី​សាកសួរ និង​កសាង​សំណុំ​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្តតាម​នីតិវិធី​៕

adverise with khmeread