ចោរ​គាស់​ផ្ទះ​លួច​លុយម្ដង​អស់​ ៧ ​លាន​រៀល​!

    កំពង់ធំ ៖ មាន​ករណី​អំពើ​លួច​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ ថ្ងៃទី៣០ ​មេសា ២០១៧ ម៉ោង​ចន្លោះ​ពី​២​រសៀល​ទៅ​ម៉ោង​៥​ល្ងាច នៅ​ផ្សារ​ស្ទោង ភូមិ​កំពង់ក្ដី ឃុំ កំពង់ចិនត្បូង ស្រុក​ស្ទោង។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ សួន គឹម​ឡៃ ភេទស្រី អាយុ៣៣​ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ ឃុំ​កើតហេតុ។ ​ចំណែក​ជនសង្ស័យ មិន​ស្គាល់​អត្តសញ្ញាណ។​

    ទ្រព្យសម្បត្តិ​ដែល​បាត់បង់ ប្រាក់រៀល​ប្រហែល ប្រាំ​ពីរ លាន​រៀល។ ករណីនេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​៕​

adverise with khmeread