ចង់ដឹងមនុស្សសម័យនេះគិតបែបណាចំពោះអ្នកគ្មានផ្ទះសម្បែង ក្រុម Prank រៀបចំការសម្ដែងមួយ...ប្រតិកម្មមហាជនភាគច្រើនឃើញហើយហួសចិត្ត ប៉ុន្ដែចុងក្រោយមានរឿងអច្ចរិយៈមួយកើតឡើង!

    ​សង្គមមនុស្ស​បច្ចុប្បន្ន​គឺ​ឱ្យ​តម្លៃ​ទៅលើ​អ្នកមាន​មុខមាត់​តែប៉ុណ្ណោះ​។ ក្រុម Prank មាន​បណ្ដាញ​យូ​ធូប​ឈ្មោះ TheOckShow បានធ្វើ​វីដេអូ​សាក​ល្បងមើល​អត្តចរិត​មនុស្ស​ក្នុងសម័យ​ទំនើប​នេះ ដោយ​ឱ្យ​ក្មេងប្រុស​ម្នាក់​ដើរតួ​ជា​ក្មេង​គ្មាន​ផ្ទះ​សំ​ម្បែ​ង និង​នៅ​កណ្ដាលផ្លូវ​ដ៏​ត្រជាក់​ញាក់ញ័រ​។​

​    ​ពួកគេ​ចង់ដឹង​មាន​នរណា​ជួយ​ដល់​ក្មេងប្រុស​គ្មាន​ផ្ទះ និង​គ្មាន​អាវ​រងា​នោះ​ដែរឬទេ ខណៈដែល​អាកាសធាតុ​ត្រជាក់​ស្ទើរ​ទ្រាំលែងបាន​ទៅហើយ​។ ក្មេងប្រុស​សម្ដែង​នោះបាន​កាន់​ថង់​ប្លា​ស្ទិ​ក និង​បដា​មួយ​សុំ​អាវ​រងា​មនុស្ស​នៅតាម​ផ្លូវ​សាធារណៈ ប៉ុន្ដែ​ជា​អកុសល​មនុស្ស​គ្មាន​សណ្ដាន​ចិត្ត​ទាំង​នោះបាន​ត្រឹម​មើល​និង​បន្ត​ដើរ​ទៅមុខទៀត​។​

​    ​ក្មេងប្រុស​នោះបាន​រង់ចាំ​អស់​ពេល​ពីរ​ម៉ោង​នៅក្នុង​ថង់​ប្លា​ស្ទិ​ក ដោយ​គ្មាន​រណា​ម្នាក់​និយាយ​ទៅកាន់​ខ្លួន និង​ជួយ​នោះឡើយ​។ រហូតដល់​ពេល​មួយ​មាន​អ្នកសុំទាន​ចំណាស់​ស្បែក​ខ្មៅ​ម្នាក់ ជា​មនុស្ស​គ្មាន​ផ្ទះសម្បែង​ដូចគ្នា​បាន​ដើរចូល​ទៅរក​ក្មេងប្រុស​នោះ​។ បុរស​នោះបាន​សួរ​ទៅ​ក្មេងប្រុស​នោះ​ថា "​ប្អូនប្រុស តើ​ប្អូន​មិន​អី​ទេ​ឬ​? តើ​ប្អូន​គ្មាន​ផ្ទះសម្បែង​មែន​ទេ​?"​។​

​    ​ក្មេងប្រុស​នោះ​និយាយថា បាទ ហើយ​បុរស​នោះបាន​សួរដេញដោល​ថា​តើ​មានរឿង​អ្វី​កើតឡើង​ចំពោះ​ក្មេងប្រុស​នោះ ហើយ​ឪពុកម្ដាយ​របស់​ក្មេងប្រុស​សម្ដែង​នោះ​នៅឯណា​។ ក្មេងប្រុស​នោះបាន​និយាយថា ខ្លួន​ត្រូវ​ឪពុកម្ដាយ​បាន​បោះបង់ចោល​។​

​    ​បុរស​ចំណាស់​ឮដូច្នេះ និង​ឃើញ​ក្មេង​នោះ​ញាក់ញ័រ​ក៏បានផ្ដល់​អាវ​រងារ​របស់ខ្លួន​ទៅ​ក្មេងប្រុស​នោះ ហើយ​ថែមទាំង​ផ្ដល់ប្រាក់​បន្តិចបន្តួច​មា​ន​នៅលើ​ខ្លួន​ឱ្យ​ក្មេងប្រុស​សម្ដែង​នោះ​ទៀតផង​។​

​    ​ក្រោយ​និយាយ​គ្នា​មួយសន្ទុះ ក្រុម​ម្ចាស់​យូ​ធូប TheOckShow បាន​ក្ដុកក្ដួល​នឹង​សម្ដី​បុរស​នោះ​ដោយ​និយាយថា គាត់​គឺជា​មនុស្ស​គ្មាន​ផ្ទះសម្បែង​ចំណាស់​ម្នាក់ ហើយ​ថា​ក្មេងប្រុស​សម្ដែង​នោះ​នៅ​ក្មេង​ណាស់​មិនគួរ​បញ្ចប់​អនាគត​ដោយ​បែបនេះ​នោះទេ ហើយ​និង​និយាយ​លើកទឹកចិត្ត​ក្មេង​នោះ​ថា ក្មេងប្រុស​នោះ​នៅ​ក្មេង និង​នៅមាន​ឱកាស​ច្រើន​នៅក្នុង​ជីវិត​។​

​    ​ដោយ​ទប់ចិត្ត​មិនបាន ក្រុម​ម្ចាស់​យូ​ធូប TheOckShow បាន​ចេញមក​ដើម្បី​ផ្ដល់​រង្វាន់​ដល់​ទឹកចិត្ត​មនុស្សធម៌​របស់គាត់​។ បុរស​នោះ​គ្មាន​ពាក្យ​អ្វី​ថ្លែង​ក្រៅពី​សម្រក់​ទឹកភ្នែក និង​អរគុណ​ដល់​ពួកគេ​នោះឡើយ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...