adverise with khmeread 1

សម្លាប់​ប្លន់​យក​ម៉ូតូ​មិត្ត​ភក្ត្រ​តាំងពី​បុណ្យអុំទូក​ទើបនឹង​ចាប់ខ្លួនបាន

    កណ្តាល ៖ ជនសង្ស័យ​ជា​ឃាតករ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ជាប់ចោទ​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន​ត្រូវបាន​ប៉ូលិស​ខេត្តកណ្តាល​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​២ កុ​ម្ភះ​ ឆ្នាំ​២០១៦​នេះ នៅ​ភ្នំពេញ​រួច​នាំយកទៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​វិញ​ធ្វើ​តម្រាប់​និង​រៀបរាប់​ពី​រនៀប​សម្លាប់​ប្លន់​យក​ម៉ូតូ ។​

    ប្រតិបត្តិការ​ចាប់ខ្លួន​ខាងលើ​បន្ទាប់ពី​ជនសង្ស័យ​រូបនេះ​បានសម្លាប់​ជនរងគ្រោះ​កាលពី​ថ្ងៃទី ២៦​វិច្ឆិកា​ឆ្នាំ​២០១៥ វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ​នៅ​ចំណុច​ក្នុងព្រៃ​ឫស្សី ភូមិ​តា​ឡឹ​ក​ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល​ទៅលើ​ជន រងគ្រោះ​ឈ្មោះ​សេង ប៊ុនលី​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​កុក​ទឹល ឃុំ​ត្បែង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​មុខរបរ កសិករ​។​

    ប៉ូលិស​និយាយថា នៅ​ថ្ងៃទី​២៥​វិច្ឆិកា​ឆ្នាំ​២០១៥ ជនរងគ្រោះ​បាន​ចេញពីផ្ទះ​ដោយ​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​C125 ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ 2015ពាក់​ផ្លាកលេខ ភ្នំពេញ​1CY-4497​ទៅ​ដើរលេង​បុណ្យអុំទូក ។​បន្ទាប់មក​ជនរងគ្រោះ​បាន បាត់​ដំណឹង​រហូត​ជាមួយនិង​ម៉ូតូ​ខាងលើ​។​

     ប៉ូលិស​បន្តថា លុះដល់​ថ្ងៃទី ៣១​មករា​ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ប្រជាពលរដ្ឋ​ដើររក​អុស​បាន ប្រទះឃើញ​សាកសព​ស្អុយ រលួយ​នៅក្នុង​ព្រៃ​ឫស្សី ចម្ងាយ​ប្រហែល​១៥០​ម៉ែត្រ ពី​ផ្លូវលំ​ទៅ​កន្លែង​សព​។​

      ក្រោយពី​ទទួលបាន​ព័ត៌មាន​កម្លាំង​ប៉ូលិស​ជំនាញ​បើក​ការ​ស៊ើប​អង្កេត​រហូត​ឈានដល់​កណ​ត់​មុខសញ្ញា​នឹង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​២​នាក់​គឺ​ឈ្មោះ ប៉ាត់ តុល ភេទ​ប្រុស អាយុ ២៤ ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្បែង ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី​ខេត្តតាកែវ មុខរបរ កម្មករសំណង់ ត្រូវជា​មិត្ត​ភ​ក្រ័​ជនរងគ្រោះ ធ្លាប់​ដើរលេង​និង​ជក់​ថ្នាំញៀន​ជាមួយគ្នា ។​

      ប៉ាត់ តុល​បាន​ឆ្លើយ​បំភ្លឺថា កាលពី​ថ្ងៃទី​២៥​វិច្ឆិកា​ឆ្នាំ​២០១៥ វេលា​ម៉ោង​ប្រហែល​៥​និង​៣០​នាទី ល្ងាច​ឈ្មោះ សេង ប៊ុនលី បាន​ជិះ​ម៉ូតូ​ម៉ាក​ខាងលើ​តែម្នាក់ឯង​ទៅរក​ខ្លួន​នៅ​កន្លែង​ធ្វើ​សំណង់​ចេ​តី​យ៍​ក្នុង​វត្ត​ពោធិ៍សាត់ ក្នុងភូមិ​តា​ឡឹ​ក ឃុំ​ត្រពាំងវែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ដើម្បី​នាំគ្នា​ទៅ​ដើរលេង​បុណ្យ​អ៊ុំ​ទូក នៅ​ភ្នំពេញ ។​

     ប៉ាត់ តុល​សារភាព​បន្តថា តែ​ពេលនោះ​មិនទាន់​ទៅ​ភ្លាម​ទេ​គឺ​ឈ្មោះ​សេង ប៊ុនលី បាន​ជូន​ខ្លួន​មក​ផ្ទះ​ដើម្បី​ផ្លាស់​ខោអាវ រួច​នាំគ្នា​ទៅ​ផឹកស្រា​នៅផ្ទះ​ម្ចាស់​អ័​រកា​ដង់​ដែល​នៅ​ខាងកើត​ផ្ទះ ប៊ុន លី ។​ពេល​ផឹក​បាន​ជួប​ឈ្មោះ​យឺន ចន្ទី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជា​អ្នកចម្រៀង​មាន​ទីលំនៅ ភូមិ​ត្បែង ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ​។​

    ក្រោយពី​ផឹកស្រា​រួច​ពួកខ្លួន​ទាំង​៣​នាក់​បាន​ជិះ​ម៉ូតូ​របស់ ឈ្មោះ​សេង ប៊ុនលី ទៅ​ភ្នំពេញ​ជក់​ថ្នាំញៀន​លេង​ម្ដុំ​ពេទ្យ​លោកសង្ឃ ។​រួច​បន្ត​ដើរលេង​រហូតទល់​ភ្លឺ ម៉ោង ជិត​៤​ទើប​ត្រឡប់មកផ្ទះ​វិញ​ដោយ​ជិះ​តាម​ផ្លូវជាតិ​លេខ​៣ គឺ ឈ្មោះ សេង ប៊ុនលី ជា​អ្នក​ឌុប ។​

    រហូតមកដល់​ជិត​ផ្លូវ​រទេះភ្លើង ភូមិ​តា​ឡឹ​ក ឈ្មោះ​យឺន ចន្ទី បាន​ប្រាប់ថា​៖ ឈឺពោះ​ចង់​បត់ជើងធំ ក៏​ឲ្យ​ឈ្មោះ សេង ប៊ុនលី ជិះ​ផ្លូវ​កាត់​អែប​ផ្លូវ​រថភ្លើង ចូល​ពី​ផ្លូវជាតិ​លេខ​៣​ប្រហែល​២.០០០​ម៉ែត្រ ក៏​នាំគ្នា​ឈប់​ម្ដុំ​ព្រៃ​ឫស្សី​។​ដោយ​ពេលនោះ​ឈ្មោះ សេង ប៊ុនលី បាន​ចុះ​ពីលើ​ម៉ូតូ​។​នោះ​ឆ្លៀត​ឱកាសល្អ ខ្លួន​ក៏​ចាប់​ក្រៀក​ដៃ​ជនរងគ្រោះ​ទៅក្រោយ​។​ចំណែក​ឈ្មោះ យឺន ចន្ទី បាន​យក​ខ្សែ​ទៅ​ទា​ក់ក ឈ្មោះ សេង ប៊ុនលី រួច​រុញ​ផ្កាប់មុខ អង្គុយ​សង្កត់ពីលើ​រហូត​ដាច់ខ្យល់​ស្លាប់​។​

     រួច​បាននាំគ្នា​សែង​ចូល​ព្រៃ​ឫស្សី ដោយ​ខ្លួន​ជា​អ្នក​សែង​ជើង​ចំណែក ឈ្មោះ យឺន ចន្ទី​សែង​ដៃ​រួច​បាន​ជិះ​ម៉ូតូ​ឡើងទៅ​វត្ត​ពោធិ៍សាត់ ដោយ​ទុក​ខ្លួន​ចោល​នៅ​ក្នុង​វត្ត​។ រួច​ជិះ​ម៉ូតូ​យកទៅលក់​នៅ​ភ្នំពេញ​តែម្នាក់ឯង ។​រហូតដល់​ម៉ោង ជិត ៩​ទើប​ត្រឡប់​មករក​ខ្លួន​វិញ​ដោយ​ជិះ​ម៉ូតូឌុប និង​បាននាំគ្នា​ទៅ​ផឹក​ស៊ី​នៅ​ម្ដុំ​វត្ត​ស្លែង គឺ​មិនបាន​ឲ្យ​លុយ ឬ ប្រាប់ថា​លក់​ម៉ូតូ​បាន​ប៉ុន្មាន​ទេ​គ្រាន់តែ​នាំ​ដើរលេង នឹង​ផឹក​ស៊ីតែប៉ុណ្ណោះ ។​

    ប៉ូលិស​កំពុង​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​ម្នាក់ទៀត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​

adverise with khmeread

មតិយោបល់