Eminem ប្តឹង​បក្ស​កាន់អំណាច​នូ​វែ​សេ​ឡង់​ដែល​ថ្លើមធំ​ហ៊ាន​យក​បទ​ចម្រៀង​ខ្លួន​មកចាក់​ឃោសនា​គ្មាន​ការអនុញ្ញាត​

    ​Eminem បាន​ប្ដឹង​គណបក្សកាន់អំណាច​នូ​វែ​ល​សេ​ឡង់​ទៅកាន់​តុល​ការ​ជុំវិញ​ចម្រៀង​មួយ​បទ​ដែល​ពួកគេ​បាន​ប្រើប្រាស់​សម្រាប់​វីដេអូ​ផ្សព្វផ្សាយ​អំឡុង​យុទ្ធនាការ​ស្វែងរក​សន្លឹក​ឆ្នោត​។​

​    ​តារាចម្រៀង​រ៉ែ​ប​អាមេរិក​រូបនេះ​និយាយថា ចម្រៀង​ដែល​បាន​ប្រើប្រាស់​ក្នុង​វីដេអូ​ផ្សព្វផ្សាយ​កាលពី​ឆ្នាំ ២០១៤ ដោយ​គណបក្ស​ជាតិនិយម គឺជា​កំណែ​ថ្មី​ដែល​មិនមាន​អាជ្ញា​បណ្ណ​នៃ​បទ "Lose Yourself" ដែលជា​បទ​ដ៏​ល្បី​។​

​    ​ប៉ុន្តែ​មេធា​វា​ការពារ​ក្ដី​ឱ្យ​គណបក្ស បាន​ជំទាស់​តវ៉ា​ថា បទ​នោះ​មិនមែនជា​បទ "Lose Yourself" ឡើយ ប៉ុន្តែ​បទ​នោះ​ត្រូវគេ​ហៅថា ស្ទីល Eminem ដែល​ពួកគេ​បាន​ទិញ​ពី​បណ្ណាល័យ​ស្តុក​លក់​តន្ត្រី​មួយកន្លែង​។​

​    ​នៅក្នុង​វីដេអូ​ផ្សព្វផ្សាយ​នោះ​គឺ​ស្រដៀង​នឹង​បទ Lose Yourself ដែលមាន​នៅក្នុង​រឿង "8 Mile" របស់ Eminem កាលពី​ឆ្នាំ ២០០២​។ បទ​នោះ​មានការ​បើក​វគ្គ​ដូចគ្នា ប៉ុន្តែ​មិនបាន​ចម្លង​ឃ្លា​របស់​បទ Lose Yourself ឡើយ​។​

​    ​ករណីនេះ​បានចាប់ផ្ដើម​កាលពី​ថ្ងៃ​ចន្ទ​ទី​១​ឧសភា​នេះ ជាមួយ​បទ​ទាំងពីរ​នឹងត្រូវ​ចាក់​នៅ​តុលាការ ហើយនឹង​ត្រូវ​បន្ត​រយៈពេល​ប្រាំមួយ​ថ្ងៃ​ទៀត​៕

ប្រភព៖ បរទេស

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab