កុំឱ្យបុគ្គលិកខ្ជិលពេក ឥឡូវវិស្វករស្វីសបង្កើតភ្លើងចរាចរណ៍ក្នុងការិយាល័យធ្វើការ ដើម្បីតាមដានសកម្មភាពធ្វើការតែម្តង!

    ​ការរំខាន​នៅ​កន្លែង​ការងារ​ត្រូវបាន​ប៉ាន់​ស្មានថា បាន​ខាតបង់​សេដ្ឋកិច្ច​អាមេរិក​ប្រមាណ ៥៨៨ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ប៉ុន្តែ​វិស្វករ​កម្មវិធី​ម្នាក់​ជឿថា បាន​រកឃើញ​ដំណោះស្រាយ​ដែល​នឹង​កាត់បន្ថយ​ចំនួន​នៃ​ការរំខាន​មក​ពាក់កណ្ដាល​។​

​    ​ដោយមាន​ឈ្មោះ "FlowLight" តុ​បំពាក់​ជាមួយ​ភ្លើង​ចរាចរណ៍​មាន​សមត្ថភាព​វាស់​នូវ​ផលិតភាព​របស់​មនុស្ស​ហើយ​ប្រើប្រាស់​ភ្លើង​ផ្សេងគ្នា​ដើម្បី​បង្ហាញ​ពី​ស្ថានភាព​ចំនួន​បួន​គឺ ពណ៌​បៃតង​ស្មើ​ទំនេរ ពណ៌​ក្រហម​ស្មើ​កំពុង​រវល់​ការងារ ពណ៌​ក្រហម​លោតៗ​ភ្លឹបភ្លែត​ស្មើ​ហាម​រំខាន និង​ពណ៌​លឿង​ស្មើ​មិន​នៅ​កន្លែងធ្វើការ​។​

​    ​បច្ចេកវិជ្ជា​នេះ​ប្រើប្រាស់ Mouse និង​ក្ដារ​ចុច​របស់​អ្នកប្រើប្រាស់​ដើម្បី​ពិនិត្យ​មើលថា​តើ​ពួកគេ​ប្រឹងប្រែង​ធ្វើការ​ឬ​ខ្ជិល​។ ភ្លើង​នេះ​ក៏​កំណត់​តារាង​ពេលវេលា​ធ្វើការ​របស់​មនុស្ស​ដើម្បី​ផ្អាក​មិត្ត​រួមការ​ងារ​របស់​ពួកគេ​ពី​ការចូល​រំខាន​អំឡុង​កិច្ចប្រជុំ​។​

​    ​FlowLight ត្រូវបាន​បង្កើតឡើង​ដោយ​លោក David Shepard ដែលជា​វិស្វករ​កម្មវិធី​ឈានមុខ​នៅ​ក្រុមហ៊ុន ABB ដែល​សហការ​ជាមួយ​សាកលវិទ្យាល័យ University of Zurich នៅ​ប្រទេស​ស្វី​ស​ដើម្បី​ប្រែគំនិត​នេះ​ទៅជា​ឧបករណ៍​ធ្វើការ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...